ព័ត៌មាន

ខេត្តអានយ៉ាង (វៀតណាម) និងតាកែវ (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ


 ទិដ្ឋភាពនៃកិច្ចប្រជុំជាប្រចាំរវាងខេត្តអានយ៉ាង និងខេត្តតាកែវ

 នាថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៨ នៅខេត្ត អានយ៉ាង ភាគខាងត្បូងវៀតណាម ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តអាន​យ៉ាងលោក Vuong Binh Thach និងអភិបាលខេត្តតាកែវ ​ប្រទេសកម្ពុជា លោក ​អ៊ូច​ ភា បាន​ធ្វើជាអធិបតីកិច្ច​ប្រជុំជាប្រចាំរវាងខេត្តទាំងពី​រ សំដៅដាក់ចេញទិសដៅសកម្ម​ភាពក្នុងឆមាសទី ២​ ឆ្នាំ២០១៨​។
 
នៅទី​នេះ ភាគីទាំងពីរបានឯកភាពថា ក្នុងឆមាសទី ២ ឆ្នាំ ២០១៨ គឺគប្បី៖ ពង្រឹងការរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់​ សុវត្ថិភាពសង្គមនៅតាមបណ្ដោយខ្សែព្រំដែន ផ្ដោតទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន  ដោយ​បង្កភាពងាយស្រលួលសម្រាប់ប្រជាជននៅតំបន់ព្រំដែននៃភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទំនិញ ពិនិត្យ​សុខភាព​ និងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ។
 
តំណាង​របស់ខេត្តយ៉ាងនិងខេត្តតាកែវបានស្នើរឲ្យដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រីកច្រកទ្វារព្រំដែន Bac  Dai- Bak Dai ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនផ្លូវការ ព្រមទាំងបើកច្រកទ្វាព្រំដែនបំរុង Vinh Gia – ta O ជាដើម ដើម្បី​​បង្កភាព​ងាយស្រួលសម្រាប់ប្រជាជននៃភាគី​ទាំងពី ​ក្នុងការជួញដូរពាណិជ្ជកម្មផង​ដែរ៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 


top