ព័ត៌មាន

ខេត្តឡឹមដុងគោងនឹងបញ្ចប់ “យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់” មុនកាលកំណត់ ៣ ខែ

ក្នុងដំណើរការអនុវត្តន៍ “យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្តឡឹមដុង ត្រូវបានចាត់តាំងឱ្យប្រមូលសំណាកចំនួន ៤.៧៧៦ ពីផ្នូរយុទ្ធជនពលី ដែលមិនស្គាល់អត្តសញ្ញាណនៅទីបញ្ចុះសពយុទ្ធជនពលីចំនួន ១១ កន្លែងនៅក្នុងខេត្ត។

ទីបញ្ចុះសពយុទ្ធជនពលីប៊ិញធ្វឹន - ជាទីកន្លែងដែលមានផ្នូរយុទ្ធជនពលីច្រើនជាងគេនៅក្នុងខេត្តឡឹមដុង ដែលមានផ្នូរជិត ៩០០០ ផ្នូរ (រូបថត៖ VNA)

រហូតមកដល់បច្ចុប្បន្ន ការប្រមូលសំណាកត្រូវបានបង្ហើយនៅទីបញ្ចុះសពយុទ្ធជនពលីនៅទីតាំងចំនួន ១០ កន្លែងក្នុងចំណោម ១១ កន្លែងនៅទូទាំងខេត្ត។

ទីបញ្ចុះសពយុទ្ធជនពលី ប៊ិញធួន គឺជាទីបញ្ចុះសពយុទ្ធជនពលីចុងក្រោយ (ទី ១១) ដែលអនុវត្តយុទ្ធនាការនេះ។ ហើយទីនេះក៏ជាទីបញ្ចុះសពដែលមានចំនួនផ្នូរយុទ្ធជនពលីច្រើនជាងគេនៅក្នុងខេត្ត ដោយមានផ្នូរជិត ៩.០០០ ដែលក្នុងនោះផ្នូរជាង ៣.៤០០ ត្រូវការប្រមូលសំណាកសម្រាប់ការកំណត់អត្តសញ្ញាណ។

គិតត្រឹមថ្ងៃទី ៨ ខែសីហា ក្រុមប្រមូលសំណាកបានជីកគាស់ផ្នូរជាង ២.៨០០ ដោយប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលីជិត ២.៥០០ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់អត្តសញ្ញាណ។ បច្ចុប្បន្ន កងកម្លាំងកំពុងពន្លឿនដំណើរការយកសំណាកនៅទីបញ្ចុះសព ដោយរំពឹងថា នឹងបញ្ចប់មុនថ្ងៃទី ១៥ ខែសីហា ពោលគឺមុនកាលកំណត់បីខែ៕


top