ព័ត៌មាន

ខេត្តឡឹម ដុង ដាក់ពង្រាយការប្រមូលគំរូជីវសាស្រ្តជាបន្ទាន់ ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ក្នុងការអនុវត្តយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្តឡឹម ដុងកំពុងដាក់ពង្រាយការប្រមូលគំរូជីវសាស្រ្តជាបន្ទាន់នៅទីបញ្ចុះសពយុទ្ធជននៅក្នុងតំបន់ ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

បច្ចុប្បន្ននេះ ខេត្ត ឡឹម ដុង បានបង្ហើយរួចជាស្រេចការងារប្រមូលគំរូជីវសាស្រ្តសម្រាប់ទីបញ្ចុះសពចំនួន ៩ កន្លែងក្នុងចំណោម១១កន្លែងសរុប។ វរសេនីយ៍ឯក ត្រឹន ថាញ់ សឺន អនុប្រធានកិច្ចការនយោបាយនៃទីបញ្ជាការយោធាខេត្តឡឹដុង និងជាសមាជិកនៃគណៈ កម្មាធិការដឹកនាំខេត្តសម្រាប់ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការដឹកនាំ ៥១៥) បានថ្លែងថា៖ “ឡឹម ដុង បានប្តេជ្ញាចិត្តដាក់ពង្រាយកងកម្លាំងដើម្បីបង្ហើយការប្រមូលសំណាកជីវសាស្រ្តមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រៅពីការងារជីកកកាយដើម្បីប្រមូលសំណាកជីវសាស្រ្តសម្រាប់ការធ្វើតេស្ត DNA យើងកំពុងអនុវត្តន៍ផែនការប្រមូលព័ត៌មានដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងពេលដំណាលគ្នា។ យើងបានណែនាំគណៈកម្មាធិការដឹកនាំលេខ ៥១៥ ឲ្យចេញលិខិតចំហទៅកាន់អង្គការនយោបាយ និងសង្គមទាំងអស់ ភ្នាក់ងារ ក្រសួង និងជាពិសេសប្រជាជន ដោយស្នើព័ត៌មាន និងតម្រុយអំពីផ្នូររបស់យុទ្ធជនពលី ដើម្បីឱ្យយើងអាចមានក្រុមស្វែងរក និងប្រមូលផ្ដុំដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី”៕


top