ព័ត៌មាន

ខេត្តសឺនឡាត្រៀមខ្លួនជារួចរាល់សម្រាប់ថ្ងៃបោះឆ្នោត

នៅខេត្តព្រៃភ្នំ សឺនឡា ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ កំពុងត្រូវបានបង្ហើយជាបន្ទាន់។

បរិយាកាសមុនថ្ងៃបោះឆ្នោតនៅខេត្តសឺនឡា។ (រូបថត៖ VOV-ភាគឦសាន)

ខេត្តសឺនឡា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់អ្នកបោះឆ្នោតអាចអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។

នៅតាមមូលដ្ឋាននានាក្នុងខេត្តសឺនឡា ការចែកចាយប័ណ្ណបោះឆ្នោតត្រូវបានសម្រេចរួចរាល់ ដែលជួយអ្នកបោះឆ្នោតដឹងពីពេលវេលា និងទីកន្លែងបោះឆ្នោត។ ដោយទទួលបានប័ណ្ណបោះឆ្នោត អ្នកស្រី Le Thuy Duyen នៅទីប្រជុំជនលេខ៩  សង្កាត់ តូហៀវ ខេត្តសឺនឡា បានចែករំលែកដោយក្ដីរំភើបថា៖

"ដោយទទួលបានប័ណ្ណបោះឆ្នោត ខ្ញុំពិតជារំភើបរីករាយណាស់។ សម្រាប់ពួកយើង នេះគឺជាការងារដ៏មានអត្ថន័យ ដែលអនុញ្ញាតឱ្យពលរដ្ឋម្នាក់ៗជ្រើសរើសអ្នកតំណាងរបស់ខ្លួនដោយផ្ទាល់។ នៅថ្ងៃបោះឆ្នោត ខ្ញុំនិងក្រុមគ្រួសារនឹងទៅបោះឆ្នោត ដើម្បីអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ។ យើងក៏សង្ឃឹមផង ដែរថា តាមរយៈសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត យើងនឹងជ្រើសរើសបាននូវអ្នកដែលពិតជាមានសីលធម៌ គុណធម៌ និងការទទួលខុសត្រូវចំពោះប្រជាជន ដើម្បីបន្តយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយជួយប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលដូចជា ខេត្តសឺនឡា ឱ្យមានជីវភាពកាន់តែប្រសើរនិងរីកចម្រើនជាងមុន”។

ក្រៅពីការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឃុំ សុងម៉ា បានបង្ហើយការត្រៀមរៀបចំបុគ្គលិកសម្រាប់ការបោះឆ្នោត។ លោក Hoang Van Thuyen លេខារងនៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ សុងម៉ា និងជាបេក្ខជនសមាជិកក្រុមប្រឹក្សាប្រជាជនឃុំ បានឲ្យដឹងថា៖

“ការចូលរួមឈរឈ្មោះលើកនេះ គឺជាកិត្តិយសសម្រាប់ខ្ញុំផ្ទាល់ ប៉ុន្តែក៏ជាបញ្ហាសាកល្បងសម្រាប់កម្មាភិបាលនិងបក្ខជនម្នាក់ ព្រមទាំងជាការទទួលខុសត្រូវរបស់ពលរដ្ឋម្នាក់ផងដែរ។ ដូច្នេះ ទោះបីជាជាប់ឆ្នោត ឬអត់ក៏ដោយ ខ្ញុំនឹងខិតខំព្យាយាម និងលះបង់អស់ពីសមត្ថភាព ដើម្បីបុព្វហេតុកសាង និងអភិវឌ្ឍន៍ ឃុំសុងម៉ា ក៏ដូចជាខេត្តសឺនឡា និងប្រទេសជាតិ”៕


top