ព័ត៌មាន

ខេត្តត្រាវិញ (វៀតណាម) និងខេត្តបាត់ដំបង (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ

លោក Kim Ngoc Thai បានស្នើឲ្យខេត្តបាត់ដំបងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលដល់អាណិកជន វៀតណាម ក្នុងនោះមានពលរដ្ឋមកពីត្រាវិញ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅខេត្តបាត់ដំបង។
  ខេត្តត្រាវិញ (វៀតណាម) និងខេត្តបាត់ដំបង (កម្ពុជា) បង្កើនកិច្ចសហប្រតិបត្តិការ (រូបថត៖ កាសែតត្រាវិញ)  

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ តុលា លោក Kim Ngoc Thai លេខារងប្រចាំនៃគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងប្រគល់អំណោយនៅខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលជាខេត្តបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តត្រាវិញ។

លោក Kim Ngoc Thai បានស្នើឲ្យខេត្តទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើគ្រប់វិស័យដូចជា៖ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ពន្លឿនពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម សេដ្ឋកិច្ចសមុទ្រ ការអប់រំ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌។ លោក Kim Ngoc Thai បានស្នើឲ្យខេត្តបាត់ដំបងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលដល់អាណិកជនវៀតណាម ក្នុងនោះមានពលរដ្ឋមកពីត្រាវិញ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅខេត្តបាត់ដំបង។

ជាការឆ្លើយតប លោក  សុខ លូ អភិបាលខេត្តបាត់ដំបង បានអះអាងពីការអភិវឌ្ឍដ៏ល្អប្រសើរ និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរលើគ្រប់វិស័យឲ្យកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបង្កើនថែមទៀតការជឿទុកចិត្តទៅវិញទៅមក។ លោក សុខ លូ បានអំពាវនាវឲ្យមានការវិនិយោគជាច្រើនថែមទៀតពីខេត្តត្រាវិញទៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ៕


top