ពិធីនេះត្រូវបានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក្វាងទ្រីសហការរៀបចំឡើង។
លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងគណៈប្រតិភូបានដាក់កម្រងផ្កានៅក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ រំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២៨ នាក់ដែលបានពលីជីវិតនៅប្រទេសឡាវក្នុងអំឡុងសង្គ្រាម (រូបថត៖ VGP/Nhat Bac)
នាព្រឹកថ្ងៃទី២៣ ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ លើផ្លូវហាយវេលេខ ៩ ខេត្តក្វាងទ្រី លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ រំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៨នាក់ ដែលបានពលីជីវិតនៅប្រទេស ឡាវក្នុងអំឡុងពេលសង្គ្រាម។ ពិធីនេះត្រូវបានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្តក្វាងទ្រីសហការរៀបចំឡើង។ អញ្ជើញចូលរួមក៏មានវត្តមានថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ព្រមទាំងគណៈប្រតិភូមកពីខេត្តសាក់វ័ណ្ណាខេត និងខេត្តខាំមួននៃប្រទេសឡាវផងដែរ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុត្រាបុត្រីដ៏ឆ្នើមនៃមាតុភូមិ ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងក្លាហានដើម្បីសន្តិភាព ឯករាជ្យ និងឯកភាពជាតិមាតុភូមិ និងចំពោះកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ រួមចំណែកដល់ការពង្រឹងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ និងលើកកម្ពស់សាមគ្គីភាពដ៏ស្មោះត្រង់រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានអញ្ជើញប្រគល់អំណោយលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃក្រុមស្វែងរក និងជួយសង្គ្រោះលេខ ៥៨៤ និង ៥៨០ នៃបញ្ជាការយោធាខេត្តក្វាងទ្រី៕