ខេត្ត អានយ៉ាង ប្រមូលផ្តុំធ្វើឱ្យសុក្រឹតរចនាសម្ព័ន្ធឌីជីថល ការដំណើរការ បណ្តាថ្នាលទិន្នន័យ បើកចំហ និងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម បម្រើការងារ ណែនាំ ប្រតិបត្តិការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការអភិវឌ្ឍបណ្តា សេវាកម្មឌីជីថលបម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ខេត្ត អានយ៉ាង កំណត់កសិកម្មឆ្លាតវៃជា "កូនសោ" អភិវឌ្ឍក្នុងដំណាក់កាលខាងមុខ។
ខេត្ត អានយ៉ាង ប្រមូលផ្តុំឧបត្ថម្ភសហគ្រាសខ្នាត់តូច និងមធ្យមធ្វើបរិវត្តកម្ម ឌីជីថលជំរុញពាណិជ្ជកម្មអេឡិចត្រូនិចនៅតំបន់ជនបទ។ល។
រោងផលិតកម្មគំនូរកញ្ចក់ ហ្វាធន់ ឃុំ ឡុងដៀន (ខេត្ត អានយ៉ាង) អនុវត្ត បច្ចេកវិទ្យាឌីជីថលទៅក្នុងផលិតកម្ម ជួយលើកកម្ពស់ទិន្នផល គុណភាព ផលិតផល។ខេត្តជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងជំនួយការនិម្មិត ក្នុងការគ្រប់គ្រង ប្រតិបត្តិការដើម្បីលើកកម្ពស់ប្រសិទ្ធភាព របស់កម្មាភិបាល មន្ត្រីរដ្ឋការ។ ខិតខំធ្វើឱ្យសំណុំឯកសារបែបបទរដ្ឋបាលចំនួន ៨០% ឡើងទៅ ជាសំណុំឯកសារប្រើអ៊ីនធឺណិតទាំងអស់។ ១០០% បែបបទរដ្ឋបាលត្រូវបាន អនុវត្តមិនអាស្រ័យព្រំប្រទល់រដ្ឋបាល។ល។
កសិករនៅឃុំ គូ ឡាវយ៉ាង (ខេត្ត អានយ៉ាង) បញ្ជាប្រព័ន្ធស្រោចស្រព ដំណក់ទឹកនៅក្នុងចម្ការស្វាយ ជួយសំចៃទឹក ថ្លៃចំណាយ និងជី។
គំរូដាំត្រសក់់ផ្អែមក្នុងផ្ទះសំណាញ់នៅឃុំ មីហ្វាហ៊ឹង (ខេត្ត អានយ៉ាង) ផ្តល់ ទិន្នផលស្ថិរភាព គុណភាពផ្លែប៉ុនៗគ្នា ត្រូវបានអតិថិជននិយមចូលចិត្ត។ នាំយកយន្តូបនីយកម្មទៅក្នុងវិស័យកសិកម្ម គឺជាបុព្វបទជួយកសិករខេត្ត អានយ៉ាង ឆ្ពោះទៅរកខឿនកសិកម្មឌីជីថលមួយ។ជាពិសេស ខេត្ត អានយ៉ាង នឹង ដាក់ដំណើរការមជ្ឈមណ្ឌលឃ្លាំមើល ប្រតិបត្តិការឆ្លាតវៃ (IOC) ខេត្ត ធ្វើឱ្យ សុក្រឹតឃ្លាំងទិន្នន័យប្រើប្រាស់រួមអភិវឌ្ឍបណ្តា មូលដ្ឋានទិន្នន័យឯកទេស។ល។
ការជំរុញយ៉ាងខ្លាំងក្លាការកសាងអាជ្ញាធរឌីជីថលបង្ហាញ ពីទស្សនៈមិន ងាករេរបស់ខេត្តចាត់ទុកបរិវត្តកម្មឌីជីថលមិនមែនជាចលនា ប៉ុន្តែជាបដិវត្តន៍ ដ៏ពិតប្រាកដក្នុងគោលបំណងបម្រើមនុស្ស៕