ព័ត៌មាន

ខេត្ត ក្រុងនានារៀបចំ "បុណ្យតេតដាំដើមឈើ" និទាឃរដូវឆ្នាំ ២០២៣

អង្គការនានានៅភូមិសាស្ត្រទីក្រុងក៏បានដាំដើមឈើហូបផ្លែជាង ៣ ពាន់ដើមផងដែរ។
លេខាគណៈកម្មាធិការបក្សខេត្ត Hai Duong លោក Tran Duc Thang (រូបថត៖ ចំណេះដឹង និងជីវិត)

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សហព័ន្ធពលករទីក្រុង Da Nang បានសម្របសម្រួលជាមួយគណៈគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ និងបណ្ដាមណ្ឌលឧស្សាហកម្មទីក្រុងរៀបចំ "បុណ្យតេតដាំដើមឈើ" និទាឃរដូវឆ្នាំ ២០២៣។ អង្គភាពនានាបានដាំដើមឈើគ្រប់ប្រភេទចំនួន ១ ពាន់ដើម នៅ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang។ ទន្ទឹមនឹងនេះ អង្គការនានានៅភូមិសាស្ត្រទីក្រុងក៏បានដាំដើមឈើហូបផ្លែជាង ៣ ពាន់ដើមផងដែរ។

ក៏នាព្រឹកថ្ងៃដដែល នៅទីក្រុង Hai Duong ខេត្ត Hai Duong អញ្ជើញថ្លែងក្នុងពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ២០២៣ លេខាគណៈកម្មាធិការបក្សខេត្ត Hai Duong លោក Tran Duc Thang បានស្នើឲ្យជំរុញការងារឃោសនា បង្កើតចលនាយ៉ាងខ្លាំងក្លា កៀរគរប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្ថាប័ន អង្គភាព និងកងកម្លាំងប្រដាប់អាវុធដាំដើមឈើយ៉ាងសកម្ម។ ឆ្នាំនេះ ទីក្រុង Hai Duong ខិតខំប្រឹងប្រែងដាំដើមឈើប្រមាណ ៤១ ពាន់ដើម មុនថ្ងៃទី ២៨ ខែកុម្ភៈខាងមុខផងដែរ៕


top