ព័ត៌មាន

ខេត្ត ក្រុងនានា ជួយឧបត្ថម្ភ​​ប្រជាពលរដ្ឋ​ដែល​រងផល​ប៉ះពាល់ពីជំងឺ​រាតត្បាត​កូវីដ ១៩ ឲ្យទាន់ពេលវេលា

ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល។

ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល (រូបថត៖ TTXVN)


មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Long An បានឲ្យដឹងថា ដើម្បីជួយឧបត្ថម្ភ ពលករ និងនិយោជក ដែលជួបប្រទះការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ រហូតមកដល់ពេលនេះ ខេត្ត បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋជាង ៣៦៥ ពាន់នាក់ ជាមួយថវិកាចំនួន ១៨១ ពាន់លានដុង។ ខេត្ត បានបង្កលក្ខណៈងាយស្រួលជូនពលករ និយោជក ដើម្បីទទួលបានថវិកាជួយឧបត្ថម្ភយ៉ាងងាយស្រួល។

ខេត្ត Phu Tho ទើបបានចេញសេចក្តីសម្រេចស្ដីពីការជួយឧបត្ថម្ភដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដំណាក់កាលទី ១ ឆ្នាំ ២០២១ ជូនប្រជាពលរដ្ឋចំនួន ៤៥៤ នាក់ជាមួយថរិកាសរុបចំនួន ៥១៥ លានដុងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top