ព័ត៌មាន

ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19


 ពលរដ្ឋត្រូវបានធ្វើតេស្តសីតុណ្ហភាពរាងកាយ
 

រួមជាមួយ​តំបន់នានាទូទាំងប្រទេស ខេត្ត Quang Trị, Quang Ninh និងទីក្រុងហូជីមិញ កំពុង​បន្ត​អនុវត្តន៍​វិធាន​ការ​បន្ទាន់ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងកំរិតខ្ពស់បំផុត។

* ខេត្ត ​Quang Tri៖ ផ្តោតការបង្ការទប់ស្កាត់ការរាលដាលជំងឺនៅតាមបន្ទាត់ព្រំដែន
 
ខេត្ត Quang Tri មានព្រំប្រទល់ជាប់ប្រទេសឡាវ ដែលមានប្រវែងជិត ១៨០ គីឡូម៉ែត្រ ដោយមាន​ច្រកព្រំដែន​អន្តរជាតិ​ចំនួន ២ និងច្រករបៀងជាច្រើនទៀត។ នាពេលថ្មីៗនេះ វិស័យសុខាភិបាលរបស់ខេត្ត Quang Tri ត្រូវ​បាន​បំពាក់​​ឧបករ​ណ៍វាស់សីតុណ្ហភាពរាងកាយពីចម្ងាយសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យ នីមួយៗ ដើម្បីរកឃើញ​និង​ចាត់​វិធាន​ការទប់ ទល់អោយបានឆាប់ៗ។ វេជ្ជបណ្ឌិត Nguyen Cuong អនុប្រធានមជ្ឈ មណ្ឌលត្រួត​ពិនិត្យ​ជម្ងឺ​ខេត្ត​ Quang Tri បានអោយដឹងថា មូលដ្ឋានក៏បានបង្កើតកន្លែងសម្រាប់ដាក់នៅដាច់ដោយឡែក តាម​ច្រក​ព្រំដែន​ លុះត្រារកឃើញមនុស្សដែលមានរោគសញ្ញានៃជម្ងឺ Covid-19 ភ្លាមៗ នឹងដាក់​អោយ​នៅដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាននិងព្យាបាលតាមដំណើរការពេទ្យ៖ “យើងខ្ញុំបានសម្របសម្រួល​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​នៅច្រក​ព្រំដែន​ ដូចជាកម្លាំងការពារព្រំដែន គយ ក៏ដូចជាត្រួតពិនិត្យរុក្ខជាតិនិងសត្វ រួមទាំងធ្វើការត្រួត​ពិនិត្យ​អ្នកដំណើរ​ទាំង​អស់អោយបានល្អមុនពេលឆ្ល​ងដែន។ មិនត្រឹមតែប៉ុ​ណ្ណោះ យើងខ្ញុំថែម​ទាំង​ពិនិត្យ​អ្នកដែល​ត្រឡប់​មកតំបន់ផ្ទុះជំងឺរាតត្បាត ដោយយកសំណាកសម្រាប់ធ្វើតេស្តិ៍ ដើម្បីត្រួតពិនិត្យរោគ​រាត​ត្បាត”។​ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Cuong អនុប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យជម្ងឺខេត្ត Quang Tri។
 
ទន្ទឹម​នឹងនេះ ជាមួយនឹងការបិទច្រករបៀង និងបង្កើនការត្រួតពិនិត្យអ្នកដំណើរឆ្លងដែនមក រហូត​មក​ដល់​ពេល​នេះ កងការពារព្រំដែនខេត្ត Quang Tri បានរៀបចំការឃោសនាចំនួន ៣៦៧លើក ចែក​ចាយ​ខិត្ត​ប័ណ្ណ​ចំនួន​ ៦.១០០ សន្លឹក និង ចែកចាយម៉ាសបិទមុខ សាប៊ូរាប់ពាន់សម្រាប់ជនជាតិភាគតិចនៅតាមព្រំដែន ព្រមទាំង​បាន​បង្រៀនអោយប្រជាជនពីវិធីការពារនិងជៀងវាង Covid-19 ផងដែរ។
 
*Quang Ninh: ​បង្ការទប់ស្កាត់ការរីករាលដាល Covid-19 ប្រកបដោយស្មារតីខ្ពស់បំផុត
 
បណ្តា​មូលដ្ឋាននៅខេត្ត Quang Ninh កំពុង​បន្ត​អនុវត្ត​ផែន​ការនិង​វិធាន​ការបន្ទាន់​កម្រិត​ខ្ពស់​បំផុត​ដើម្បី​បង្ការ​ទប់​ស្កាត់ Covid-19។ តាមនោះ គណៈកម្មាធិការប្រជាជនខេត្ត បានចេញសេចក្តីប្រកាសជាផ្លូវការ ដើម្បី​តម្រូវ​អោយ​ស្រុក ទីរួមខេត្ត និងក្រុងចំនួន ១៣ អោយអនុវត្តយ៉ាងម៉ឺងម៉ាត់​នូវការណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​ដឹកនាំការបង្ការទប់ស្កាត់ជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (COVID- 19)។
 ​
លោក​  Nguyen Trong Dien ប្រ ធានមន្ទីរសុខាភិបាល ខេត្ត Quang Ninh បានអះអាងថា៖ “បច្ចុប្បន្ននេះ យើង​ខ្ញុំ​នៅតែ​​អនុវត្ត តាមបទបញ្ជានិងសេចក្តីណែនាំរបស់ក្រសួងសុខា ភិបាល ស្តីពីការត្រួតពិនិត្យ ការដាក់អោយ​នៅ​ដាច់​ដោយឡែក និងការ យកសំណាកសម្រាប់ធ្វើតេស្តិ៍។ ម្យ៉ាងវិញទៀត ខេត្ត Quang Ninh បាន​វិនិយោគ​លើគ្រែ​អ្នកជំងឺ តាមស្តង់ ដារ ដើម្បីព្យាបាលអ្នកជំងឺ។ ខេត្តក៏ណែនាំដល់ស្នងការនគរបាលខេត្ត ឲ្យសម្រប​សម្រួល​ជាមួយ​មូលដ្ឋានដើម្បី​ពិនិត្យនិងតាម​ដានពលរដ្ឋ​ទាំង​អស់​ ដែល​ធ្វើដំណើរទៅនិង​មកពីតំបន់​ដែលមាន​ជំងឺរាតត្បាត ដើម្បីរួមសហការជាមួយផ្នែកសុខាភិបាលនិងទេសចរណ៍ សម្រាប់ចាត់វិធានការ​ដាក់​អោយ​នៅ​ដាច់ដោយឡែក”។
 
*ទីក្រុងហូ​ជីមិញដាក់អោយនៅដាច់ដោយឡែកទាំងអ្នកមកពីអ៊ីរ៉ង់និងអ៊ីតាលី
 
មន្ទី​រសុខាភិបាលទីក្រុងហូជីមិញបានអោយដឹងថា ក្រៅពី​ការដាក់​អោយ​នៅដាច់​ដោយឡែក​ចំពោះពលរដ្ឋ​កូរ៉េខាង​ត្បូង ​និងអ្នកដែលឆ្លងកាត់តំបន់ផ្ទុះជំងឺរាតត្បាតនៃប្រទេសកូរ៉េខាងត្បូងមក ចាប់ផ្តើមពីម៉ោង ០ ថ្ងៃទី ១ ខែមីនា ទីក្រុងក៏បានអនុវត្តវិធានការ ដាក់អោយ​នៅដាច់​ដោយ​ឡែក​សម្រាប់​ពលរដ្ឋ​មក​ពីអ៊ីរ៉ង់​និង​អ៊ីតាលី​ ​ជាប្រទេស ២ មានករ​ណីឆ្លង Covid-19 កើនឡើងយ៉ាងគំហុក។ ថ្នាក់ដឹក​នាំមន្ទី​រ​សុខាភិ​បាល​ទីក្រុង​ហូជីមិញ​បាន​អះអាងថា ទីក្រុងបានត្រៀមរៀបចំផែនការ ដោយផ្តោតសំខាន់លើការកំណត់មុខសញ្ញា ដែលត្រូវដាក់​អោយនៅដា​ច់ដោយឡែក តាមបណ្តាទីតាំងដែលបានត្រៀមជាស្រេច៕​

 

​តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top