ព័ត៌មាន

ខេត្ត Vinh Phuc រៀបចំពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតខេត្តឡើងវិញ


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ខេត្ត Vinh Phuc បាន​រៀប​ពិធី​រំលឹក​ខួប​លើក​ទី​២០ នៃ​ទិវា​បង្កើត​ខេត្តឡើង​វិញ និងទទួលគ្រឿងឥស្សរិយ​យស​ពលកម្ម​ថ្នាក់​ទី១​។​អញ្ជើញ​ថ្លែង​មតិ​ក្នុងពិធី​នេះ ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បាន​​គូស​បញ្ជាក់​​ថា​ខេត្ត ​Vinh Phuc គប្បី​ម្ចាស់ការ​ធ្វើសមាហរណ​កម្ម ប្រមូល​ផ្តុំប្រភព​កម្លាំង​ពលំ វិនិយោគ​កសាង​​ប្រព័ន្ធ​ហេដ្ឋ​រចនា​សម្ព័ន្ធ សេដ្ឋកិច្ច​សង្គម​ព្រម​ទាំង​ជម្រុញ​គុណភាព ទំនិញ​និង​ជម្រុញ​ការរៀប​ចំរចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ឡើង​វិញ​។ ជាពិសេស ផ្តោត សំខាន់​លើផ្នែក​​កសិកម្ម​មាន​បច្ចេក​វិទ្យា​ខ្ពស់​និង​ផ្លាស់ប្តូរ​ពលករ​ជន​បទ ​ដោយ​តភ្ជាប់​ជា​មួយ​ការ​អភិវឌ្ឍន៍​ជនបទ​ថ្មី។ រួម​ជាមួយគ្នា​នោះ ខេត្ត​គប្បីធ្វើអាជីវកម្ម​ល្អរាល់​ផ្នែក​សេវា​កម្ម និង​នាំវិស័យ​ទេសចរណ៍​​ឲ្យក្លាយ​ទៅជា ផ្នែកសេដ្ឋកិច្ចមុខព្រួញ។
 
​អស់រយៈពេល២០ឆ្នាំបង្កើ​តខេត្តឡើងវិញនោះ បច្ចុប្បន្នខេត្ត Vinh Phuc បាន​ក្លាយ​ទៅជាខេត្ត​ឧស្សាហកម្ម​អភិវឌ្ឍន៍​ និង​ជាខេត្ត​មួយ​មាន​តម្លៃផលិត​កម្ម​ក​ឧស្សា​ហកម្ម​​ធំបំផុត លើទូទាំងប្រទេស។ Vinh Phuc ក៏ជា​ខេត្តមាន​ប្រភព​ចំណូល​ថវិកា​ខ្ពស់​រួម​ចំណែក​ច្រើន​ទៅ ក្នុងថវិការ​រដ្ឋផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top