ព័ត៌មាន

ខេត្ត Tien Giang ទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិច្រើនបំផុតចាប់តាំងពីការរីករាលដាលនៃជំ​ងឺ​កូវីដ-១៩​ ត្រូវបានគ្រប់គ្រងមក​

នាថ្ងៃទី ១៧ ខែកក្កដា ខេត្ត Tien Giang បានរៀបចំការទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដែលមានចំនួនច្រើនបំផុត ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងមក។
  ភ្ញៀវទេសចរឥណ្ឌាថតរូបអនុស្សាវរីយ៍ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ខេត្ត Tien Giang ។ រូបថត៖ VOV  

ក្រុមភ្ញៀវទេសចរនេះ មានចំនួន ៤២០ នាក់ រួមមានថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកនៃក្រុមហ៊ុន Volvo-Eicher (សហគ្រាសឯកទេសផលិតឡានក្រុង និងរថយន្តដឹកទំនិញរបស់ឥណ្ឌា) ដែលធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុង My Tho ខេត្ត Tien Giang ។

មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tien Giang បានសម្របសម្រួលជាមួយមន្ទីរកិច្ចការបរទេស និងការិយាល័យវប្បធម៌និងព័ត៌មានទីក្រុង My Tho ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរឥណ្ឌាឲ្យបានហ្មត់ចត់ និងបង្កើតចំណាប់អារម្មណ៍ល្អសម្រាប់ភ្ញៀវទេសចរទាំងនេះ។ លោក Nguyen Vu Khanh នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ទេសចរណ៍(មន្ទីរវប្បធម៌កីឡានិងទេសចរណ៍Tien Giang) បានឲ្យដឹងថា៖ “ក្រុមភ្ញៀវទេសចរលើកនេះគឺជាក្រុមភ្ញៀវទេសចរធំបំផុត ដែលតាំងពីមុនកំពង់ផែទេសចរណ៍មានតែក្រុមភ្ញៀវទេសចរអាមេរិកចំនួន ១០០ នាក់ប៉ុណ្ណោះ ប៉ុន្តែក្រុមភ្ញៀវទេសចរលើកនេះមានចំនួន ៤២០ នាក់។ ពួកគេពេញចិត្តយ៉ាងខ្លាំងណាស់នៅពេលដែលមកទីនេះ និងទទួលបានការស្វាគមន៍យ៉ាងយកចិត្តទុកដាក់។ ពួកគេចូលចិត្តថតរូបអនុស្សាវរីយ៍ណាស់ មន្ទីរកិច្ចការបរទេសបានថ្លែងអំណរគុណ និងផ្តល់មួកដួន ជូនដល់ភ្ញៀវទេសចរណ៍ម្នាក់ៗ។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ វិស័យទេសចរណ៍ខេត្ត Tien Giang ទទួលបានភ្ញៀវទេសចរប្រមាណជាង ២៨៧.០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួនជាង ៩.២០០ នាក់។ ឆ្នាំនេះ ខេត្ត Tien Giang បានខិតខំទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៥៨០ ពាន់នាក់ ពោលគឺច្រើនជាង ២ ដងបើប្រៀបនឹងឆ្នាំមុន៕

 

top