ព័ត៌មាន

ខេត្ត Tay Ninh រៀបចំផែនការមេសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam


 ច្រកទ្វារព្រំដែន Tan Nam (រូបថត៖ baotayninh.vn)
 

 ច្រកទ្វារព្រំដែន Tan Nam ទល់មុខនឹងច្រកទ្វារព្រំដែន ម៉ឺនជ័យ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។ ច្រក​ទ្វារ​ព្រំដែន​ Tan Nam- ម៉ឺនជ័យ មានចម្ងាយប្រមាណ ១៥០ គីឡូ​ម៉ែត្រពីទីក្រុងហូជីមិញ និង​ប្រមាណ​ ១២០ គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ។​

ខេត្ត​ Tay Ninh ទើបនឹងបានអនុម័តលើគម្រោងផែនការមេលម្អិតស្ដីពីការកសាងច្រកទ្វារព្រំដែន Tan Nam ឃុំ Tan Binh ស្រុក Tan Bien ដោយមានទ្រង់ទ្រាយ ៤៣ ហិកតា។ ច្រកទ្វារព្រំដែន Tan Nam ទល់មុខ​នឹងច្រក​ទ្វារព្រំ​ដែន​ ម៉ឺនជ័យ ខេត្តព្រៃវែងនៃព្រះរាជា​ណាចក្រក​ម្ពុជា។ ច្រកទ្វារព្រំដែន Ta​n Nam- ម៉ឺនជ័យ មាន​ចម្ងាយ​ប្រមាណ​ ១៥០ គីឡូម៉ែត្រពីទីក្រុ​ងហូជីមិញ និងប្រមាណ ១២០ គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។ ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ Tan Nam បានជួយសម្រួលប្រជាជន ក្នុ​ងការធ្វើដំណើរទៅមករវាង​វៀតណាម កម្ពុជា ​និងបណ្ដា​ប្រទេស​នៅលើពិភព​លោកលោក ជំរុញការនាំចេញ​ នាំចូលទំនិញ ធានាសកម្មភាព​គ្រប់គ្រង​រដ្ឋអំពី​សេវាកម្ម​ពាណិជ្ជកម្ម​ សន្តិសុខការពារជាតិ និង​ជំរុញការអភិវ​ឌ្ឍសេដ្ឋកិច្ច សង្គម។
 
មុននេះ នាយក​រដ្ឋមន្ត្រីវៀតណាមបានអនុម័តលើគោលកា​រណ៍ដំឡើងច្រកទ្វារព្រំដែ​ន Tan Nam ជាច្រកទ្វារព្រំ​ដែន​អន្តរជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top