យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Ninh៖ ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសទបុណ្យឯករាជ្យជាតិ (ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា) ចំនួនភ្ញៀវទេសចរណ៍សរុបទៅតំបន់ទេសចរណ៍ជាច្រើនក្នុងខេត្តត្រូវបានប៉ាន់ប្រមាណថាមានដល់ទៅ ២៩ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវស្នាក់នៅមានចំនួន ១១ ម៉ឺននាក់; ភ្ញៀវអន្តរជាតិ ១៥០០០; ចំណូលទេសចរណ៍សរុបមានចំនួន ៦៥២ ពាន់លានដុង (ជិត ៣ លានដុល្លារ) ស្មើនឹង ១៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលាន ៣០ ខែតុលា និងទីលាន Sun Carnival (សង្កាត់ Bai Chay) នៃទីក្រុង Ha Long (Quang Ninh)បានប្រព្រឹត្តទៅកម្មវិធិ Colors of Ha Long” ក្នុងឆ្នាំ ២០២៤។ សកម្មភាពទាក់ទាញមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរមកទស្សនា។ រូបថត៖ dangcongsan