ព័ត៌មាន

ខេត្ត Quang Ninh ជំរុញការវិនិយោគក្នុងឆ្នាំ ២០២២

ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូ និងអ្នកវិនិយោគមកពី ២១ ខឿនសេដ្ឋកិច្ចនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
  ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)  

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC (ABAC) នាថ្ងៃទី ២៦ ខែកក្កដា ខេត្ត Quang Ninh បានសម្របសម្រួលជាមួយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសន្និសីទជម្រុញការវិនិយោគខេត្ត Quang Ninh ឆ្នាំ ២០២២ ជាមួយ ប្រធានបទ “ការជួបជុំនិងការ រីកសាយភាយ”។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូ និងអ្នកវិនិយោគមកពី ២១ ខឿនសេដ្ឋកិច្ចនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

ក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំខេត្ត Quang Ninh តំណាង VCCI ក្រសួងផែនការ និងវិនិយោគបានឧទ្ទេសនាមអំពីសក្តានុពល និងចំណុចខ្លាំងពិសេសរបស់ខេត្ត Quang Ninh។ ក្នុងនោះ ការលើកឡើងពីអត្ថប្រយោជន៍ដ៏លេចធ្លោនៃមូលដ្ឋាននេះ គឺទីតាំងយុទ្ធសាស្ត្រក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចនៅពេលនៅជាប់នឹងទីផ្សារចិន; មានធនធានធម្មជាតិសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើប; ប្រភពកម្លាំងពលកម្មវ័យក្មេង និងជំនាញខ្ពស់ ជាមជ្ឈមណ្ឌលផលិតអគ្គិសនី និងមានតំបន់សេដ្ឋកិច្ច និងមណ្ឌលឧស្សាហកម្មធំជាងគេក្នុងប្រទេស។ល។ ថ្លែងមតិក្នុងសន្និសីទ លោក Nguyen Tuong Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអះអាងថា៖  “ខេត្តនឹងបន្តច្នៃប្រឌិតភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់ខ្លួន ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាជាមួយធុរកិច្ច និងអ្នកវិនិយោគគ្រប់ពេលវេលា រួមទាំងថ្ងៃសម្រាក បុណ្យទាន និងក្រៅម៉ោងធ្វើការ ដើម្បីដោះស្រាយបញ្ហាលំបាកនានា។ យើងកំពុងទន្ទឹងរង់ចាំការអំពាវនាវឱ្យសាជីវកម្មពហុជាតិធំៗ ដើរតួជាអ្នកដឹកនាំ។ ដើម្បីបញ្ចុះបញ្ចូលវិនិយោគិនធំៗ Quang Ninh នឹងទទួលយកនិងប្តេជ្ញាអនុវត្តន៍ឱ្យអស់ពីសមត្ថភាព រៀបចំលក្ខខណ្ឌល្អបំផុតដើម្បីស្វាគមន៍វិនិយោគិនមកធ្វើការវិនិយោគ”៕


top