ព័ត៌មាន

ខេត្ត Quang Nam ត្រៀមជាស្រេចសម្រាប់ APEC ២០១៧

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៧ គណៈ កម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំ សន្និសីទកាសែត ជូន​ដំណឹងអំពីបណ្តាព្រឹត្តិការណ៍និងសកម្ម​ភាពនៅខេត្ត Quang Nam ក្នុងក្របខ័ណ្ឌនៃឆ្នាំ​ APEC​ ២០១៧។ 


 ខេត្ត Quang Nam ត្រៀមជាស្រេចសម្រាប់ APEC ២០១៧

ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម ២០១៧​នេះ នៅខេត្ត Quang Nam បានប្រព្រឹត្ត​ទៅនូវព្រឹត្តិការណ៍ជាច្រើ​ន ក្នុងនោះ​ មានទាំងវេទិកា សន្និសី​ទនិងសកម្មភាពជួបប្រាស្រ័យមួយ​ចំនួន។ រហូតមកដល់ ​ពេលនេះ ខេត្ត Quang Nam ​បានត្រៀមល្អជាស្រេច ធានាសន្តិ​សុខ និងសុវត្ថិភាព សម្រាប់តំណាងចូល​រួមទាំងអស់។​ លោក Le Van Thanh អនុប្រធានគណៈកម្មាធិ​ ការប្រជាជនខេត្ត Qua​ng Nam បានឲ្យដឹង​ថា៖​
 
“ដើម្បីត្រៀមរៀបចំឲ្យ​ព្រឹត្តិការណ៍ APEC នេះ នាពេលកន្លងទៅ ខេត្ត ​Quang Nam បានត្រៀម​រៀបចំ​យ៉ាងល្អអំពី​មូលដ្ឋាន​សំភារៈ។ អំពីការងារហ្វឹកហាត់​ បណ្តុះបណ្តាលត្រៀមរៀបចំឲ្យ ​APEC ក្នុងនោះ​មានកា​រត្រៀម​រៀបចំ​ខ្លឹមសា ពិធីការ និងកិច្ចការជាច្រើ​នទៀត គឺសម្រេចទាំងស្រុងស​ម្រា​ប់បណ្តាព្រឹត្តិការ​ណ៍នៅ ខែតុលា​និង​ខែវិច្ឆិកា​ផងដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top