ព័ត៌មាន

ខេត្ត Nghe An ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយ ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយគ្មាននរណាម្នាក់គ្មានតេតឡើយ

នាព្រឹកថ្ងៃទី ៣០ មករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយនៅស្រុកចំនួនពីរគឺ Nghi Loc និង Hung Nguyen (ខេត្ត Nghe An) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅស្រុក Nghi Loc ខេត្ត Nghe An (រូបថត៖ Ta Chuyen/TTXVN)

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសេចក្តីជូនពរឆ្នាំថ្មី ដល់បក្ខភាគ អាជ្ញាធរ យុទ្ធជននិងប្រជាជនខេត្ត Nghe An; ទន្ទឹមនឹងនោះ ក្រើនរំលឹក ខេត្ត Nghe An ត្រូវយកចិត្តទុកដាក់ចំពោះគ្រប់គ្រួសារគោលនយោបាយទាំងអស់ គ្រួសារក្រីក្រ ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយគ្មានអ្នកណាគ្មានតេតឡើយ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ខាល ចត្វាស័ក ២០២២ នាពេលកន្លងមក នេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រគល់អំណោយចំនួន ១.០០០ កញ្ចប់ ជូនគ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្ត Nghe An។ ទន្ទឹមនឹងនោះ អនុញ្ញាតឲ្យថ្នាក់ដឹកនាំខេត្ត Nghe An ប្រគល់ជូនប្រជាជនដោយផ្ទាល់ រួមទាំងអ្នកជំងឺក្រីក្រដែលកំពុងទទួលការព្យាបាលរយៈពេលវែងនៅមន្ទីរពេទ្យខេត្ត Quy Phong, Quy Chau, Con Cuong, និង Anh Son, Nam Dan, Nghi Loc ... ដើម្បីរីករាយអំណរនិទាឃរដូវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top