ព័ត៌មាន

ខេត្ត Nghe An ត្រូវផ្លាស់ប្តូរថ្មីដើម្បីទាក់ទាញការវិនិយោគ


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី
 

 នាថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៩ នៅខេត្ត Nghe An សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល​ លោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំ “ជួបប្រាស្រ័យ Nghe An - ជប៉ុន៖ សហ​ប្រតិ​បត្តិ​ការ​និង​អភិ​​វឌ្ឍន៍”។

អញ្ជើញ​ថ្លែងមតិបញ្ជាណែនាំនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖ កិច្ច​ប្រជុំនេះជាឱកាសសម្រាប់ជំនួបប្រាស្រ័យ ផ្លាស់ប្តូរនិងតភ្ជាប់ និងស្វែង​រកនូវ​ដំណោះស្រាយ​សម​ស្រប​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំបណ្តុះបណ្តាល និងជួបប្រាស្រ័យវប្បធម៌ រវាងខេត្ត ​Nghe An ជាមួយរដ្ឋអំណាច ដៃគូ និងសហគ្រាសជប៉ុន។ តាមនោះ ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់​ទំនង​ភា​ពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅប្រទេសនីមួយៗ។

លោក​ឧបនាយ​ក​រដ្ឋមន្ត្រីបានសង្ឈឹមថា តាមរយៈកិច្ចប្រជុំនេះ វិនិយោគិនជប៉ុន នឹងយល់ច្បាស់អំពីខេត្ត Nghe An ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការ​និងកសាង​យុទ្ធសាស្ត្រអ​ភិវឌ្ឍន៍​វិនិយោគ​ធ្វើអាជីវកម្ម​យូរអង្វែង​នៅតំបន់​ដីនេះ​។​

លោក Vuong Dinh Hue ក៏បានជឿជាក់ថា ជាមួយនឹងការរួមដំណើររបស់រដ្ឋាភិបាល និង​ការខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋ​អំណាច​​ខេត្ត Nghe An និងដៃគូមកពីជប៉ុននោះ ទំនាក់ទំនង​សហប្រតិបត្តិការ​រវាងវៀត​ណាម​និង​ជប៉ុន​និយាយរួម និង កិច្ចសហប្រតិបត្តិការរវាងខេ​ត្ត Nghe An និងជប៉ុននិយាយដោយ​ឡែក នឹងបន្តការ​អភិវឌ្ឍយ៉ាង​ទូលំទូលាយ​និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ​មួយថ្ងៃ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top