ព័ត៌មាន

ខេត្ត Khanh Hoa រៀបចំការតាំងពិព័រណ៍ឌីជីថល “Hoang Sa និង Truong Sa របស់វៀតណាម” នៅតាមសាលារៀន

ការតាំងពិព័រណ៌ក៏បង្ហាញរូបភាពផ្សព្វផ្សាយអធិបតេយ្យភាពរបស់វៀតណាមចំពោះសមុទ្រនិងកោះនានា។

ខេត្ត Khanh Hoa ទើបបានចេញផ្សាយផែនការរៀបចំការតាំងពិព័រណ៌ឌីជីថលដោយប្រធានបទ៖ “Hoang Sa និង Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅគ្រប់វិទ្យាល័យនិងអនុវិទ្យាល័យទាំងអស់ទូទាំងខេត្ត ដំណាក់កាល ២០២២ - ២០២៦។ នេះគឺជាសកម្មភាពផ្តល់ព័ត៌មាន ភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa; ដំណើរការបង្កើតនិងប្រតិបត្តិអធិបតេយ្យភាពជាបន្តបន្ទាប់របស់វៀតណាមលើប្រជុំកោះទាំងពីរ; ណែនាំរូបភាពសមុទ្រនិងកោះ ដល់កម្មាភិបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្ត។ លើសពីនេះ ការតាំងពិព័រណ៍ឌីជីថលជាមួយប្រធានបទខាងលើនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីទីតាំង តួនាទី សារៈសំខាន់ និងសក្តានុពលនៃសមុទ្រនិងកោះរបស់វៀតណាម; ស្មារតីទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពសមុទ្រនិងកោះពិសិដ្ឋនៃមាតុប្រទេសជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ និងអនុវិទ្យាល័យ។

ការតាំងពិព័រណ៌ក៏បង្ហាញរូបភាពផ្សព្វផ្សាយអធិបតេយ្យភាព របស់វៀតណាមចំពោះសមុទ្រនិងកោះនានា; ឯកសារទាក់ទិននឹងដំណើរការបង្កើតនិងប្រតិបត្តិអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះ ពីសតវត្សទី ១៧ ដល់សតវត្សទី ២០ ដោយបញ្ជាក់ថា វៀតណាមបានបង្កើតឡើងនិងប្រតិបត្តិអធិបតេយ្យភាពជាបន្តបន្ទាប់លើតំបន់ទាំងពីរ Hoang Sa និង Truong Sa


top