ព័ត៌មាន

ខេត្ត Khanh Hoa រៀបចំកម្មវិធីសិល្បៈចាប់ផ្ដើមអោយសកម្មភាពក្នុងឆ្នាំទេសចរណ៍ជាតិ


បវកញ្ញាវៀតណាម Do My Linh ចូលរួមកម្មវិធី “ធូបចន្ទន៍ក្រឹស្នា Khanh Hoa - សារជាតិនៃមេឃដី”
 

 នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៩ នៅទីលានថ្ងៃទី២ខែមេសា ទីក្រុង Nha Trang ខេត្ត Khanh Hoa បាន​ប្រព្រឹត្ត​ទៅកម្ម​វិធីសិល្បៈក្រោមប្រធានបទ “ធូបចន្ទន៍ ក្រឹ​ស្នា Khanh Hoa - សារជាតិនៃមេឃដី”។ 

កម្មវិធី​នេះបានចាប់ផ្ដើមអោយបណ្ដា សកម្មភាពក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ ២០១៩។ លោក Nguyen Van Tuong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនធូបចន្ទន៍ក្រឹស្នា Khanh Hoa ដែលជា អង្គភាពរៀបចំកម្មវិធី បាន​អោយដឹង​ថា៖

​“កម្មវិធីនេះគឺសំដៅលើកតម្កើងតម្លៃនៃធូបចន្ទន៍ក្រឹស្នាវៀតណាមនិយាយរួមនិងធូបចន្ទន៍ក្រឹស្នា Khanh Hoa និយាយ​ដោយ​ឡែក។ កម្មវិធីនេះមិនត្រឹមតែជួយ អោយប្រជាជនទូទាំង​ប្រទេស​យល់​ដឹង​បន្ថែម​អំពី​តម្លៃ​នៃធូប​ចន្ទន៍​ក្រឹស្នាប៉ុណ្ណោះទេ ថែមទាំងអះអាងជាមួយភ្ញៀវទេសចរថា Khanh Hoa មានផលិតផលពិសេស ដោយឡែក​មួយនោះគឺធូបចន្ទន៍ក្រឹស្នាទៀតផង។ ក្លិនក្រអូបនៃធូបចន្ទន៍ក្រឹស្នាធ្វើ អើយយើងឆ្ពោះ​ទៅរក​សុចរិត​ ហើយកសាងបាននូវឥរិយាបថដ៏​ល្អប្រសើរ​ផ​ង​​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top