ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន
នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa លោក Le Duc Vinh បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជប៉ុន ដែលកំពុងចូលរួមសន្និសីទមន្ត្រីជានខ្ពស់ APEC ២០១៧នៅទីក្រុងNha Trang។ នៅទិនេះ ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានឧទ្ទេសនាមអំពីសក្ដានុភាពសេដ្ឋកិច្ចសមុទ្រនិងការតម្រង់ទិស អាទិភាពអំពាវនាវវិនិយោគនៅក្នុងតំបន់។ នាបច្ចុប្បន្ននេះ ខេត្តមានគំរោងការណ៍ចំនួន៦ដែលមានទុនវិនិយោគពីជប៉ុន។ ថ្លែងមតិនៅទីនេះ លោក Le Duc Vinh បានអោយដឹងថា៖
“ ភ្ញៀវទេសចរណ៍មកពីជប៉ុនមិនទាន់បានច្រើនទេ បានជាយើងខ្ញុំចង់បង្កើនសកម្មភាពផ្សព្វផ្សាយរូបភាព Nha Trang – Khanh Hoa ទៅកាន់ខេត្តផ្សេងៗនៅជប៉ុន ដើម្បីបង្កើនបរិមាណភ្ញៀវទេសចរមកទស្សនា។ យើងខ្ញុំក៏មានគោលបំណងអំពាវនាវ អោយ វិនិយោគក្នុងវិស័យអាឡិចត្រូនិច ដម្លើងនាវា ឧស្សាហកម្មឧបត្ថម្ភដម្លេងនាវានៅខេត្ត Khanh Hoa ផងដែរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម