ព័ត៌មាន

ខេត្ត Khanh Hoa ខិតខំទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន៧៥៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០២១

ខេត្ត Khanh Hoa បន្តពង្រីក ជោគជ័យនិងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីជំរុញទេសចរណ៍ “ជនវៀតណាមធ្វើ ដំណើរទេសចរណ៍នៅវៀតណាម” ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ពលករបរទេស អ្នកជំនាញនិងកម្មាភិបាលការទូតដែលកំពុងធ្វើការ នៅវៀតណាម។

តំបន់កំសាន្តកីឡាសមុទ្រ Hon Tam ទីក្រុង Nha Trang ខេត្ត Khanh Hoa។ (រូបថត៖ TTXVN)


គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ទើបតែបានអនុម័តលើផែនការអនុវត្តកម្មវិធីសកម្មភាពនៃផ្នែកទេសចរណ៍ខេត្តក្នុងឆ្នាំ២០២១ ដោយដាក់ចេញគោល ដៅទទួលភ្ញៀវទេសចរជាង៥លាននាក់ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកប្រមាណ៣,៥ លាននាក់ ហើយទទួលបានប្រាក់ចំណូលសរុបក្នុងឆ្នាំ២០២១ប្រមាណ១៧,៥០០ពាន់ លានដុង ស្មើនឹង៧៥៥លានដុល្លាអាមេរិក។ តាមនោះ ខេត្ត Khanh Hoa បន្តពង្រីក ជោគជ័យនិងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីជំរុញទេសចរណ៍ “ជនវៀតណាមធ្វើ ដំណើរទេសចរណ៍នៅវៀតណាម” ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ពលករបរទេស អ្នកជំនាញនិងកម្មាភិបាលការទូតដែលកំពុងធ្វើការ នៅវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top