ព័ត៌មាន

ខេត្ត Hai Duong បើកទូលាយតំបន់ផលិតផ្លែគូលែនតាមស្ដង់ដារអន្តរជាតិ


នៅកិច្ចប្រជុំអនុវត្តផែនការបើកទូលាយតំបន់ផលិតផ្លែគូលែន ផ្លែមៀន នាំចេញតាមស្ដង់ដារអន្តរជាតិនិងតភ្ជាប់ការលក់ចេញផ្លែគូលែនឆ្នាំ២០២០ ដែលបានរៀបចំឡើងនាថ្ងៃទី២០ មេសា ខេត្ត Hai Duong បានជម្រាបថា កំពុងកសាងតំបន់ដាំដើមគូលែន មៀន តាមស្ដង់ដារអន្តរជាតិ ចំនួន ២៣កន្លែងលើផ្ទៃដីសរុប២២០ហិកតា។ តំបន់នេះឆ្លើយតបនឹងស្ដង់ដារនៃទីផ្សារជាច្រើនដូចជា អាមេរិក ជប៉ុនអូស្ត្រាលីនិងសហភាពអឺរ៉ុបអំពីការភូត គាមអនាម័យនិងសុវត្ថិភាពចំណីអាហារ។

គួរបញ្ជាក់ថា នាបច្ចុប្បន្ន ខេត្ត Hai Duong មានតំបន់ដាំដើមឈើហូបផ្លែចំនួន៦៤និងមូលដ្ឋានវេចខ្ចប់ចំនួន ១២០ ដែលត្រូវបានផ្ដល់លេខកូដ ធានាស្ដង់ដារសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ខេត្តមានផ្ទៃដីដាំគូលែនចំនួន ៩៧០០ ហិកតា ហើយបរិមាណផ្លែក្នុងឆ្នាំ២០២០ទំនងជា សម្រេចបាន៤៥ពាន់តោន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top