ព័ត៌មាន

ខេត្ត Ha Tinh បញ្ចប់កម្មវិធី​លុប​បំបាត់​ផ្ទះបណ្តោះអាសន្ន​មុន​កាល​កំណត់​

ក្រោយរយៈពេលជាង ៤ ឆ្នាំនៃការអនុវត្ត ខេត្ត Ha Tinh បានសម្រេចគោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ១១.០០០ ខ្នង ដោយបានកៀងគរថវិកាសរុបជាង ៨៣០ ពាន់លានដុង (ជិត ៣២ លានដុល្លារអាមេរិក)។

ចាប់តាំងពីសារាចរណែនាំលេខ ៤២ របស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្តីពីការពន្លឿនការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស ខេត្ត Ha Tinh បានកៀងគរ គាំទ្រការសាងសង់ផ្ទះថ្មី និងជួសជុលផ្ទះជិត ២.៣០០ខ្នងសម្រាប់ប្រជាជន សម្រេចបានគោលដៅ ៥ ខែមុននឹងផែនការដែលបានកំណត់ដោយគណៈកម្មាធិការមជ្ឈិម។ កម្មវិធីនេះមិនត្រឹមតែលើសកម្រិត ពីថវិកា បរិមាណ និងវឌ្ឍនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវសញ្ញាសម្គាល់មនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ក្លាយជាចលនាដ៏ធំមួយដែលរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងមូលដ្ឋាន។ លោក Tran Xuan Mau ស្រុក Cam Xuyen ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលផលពីកម្មវិធីនេះបានឲ្យដឹងថា៖ “ដោយមានការគាំទ្រពីបក្ស រដ្ឋ ភ្នាក់ងារ និងអង្គភាពនានា ទាំងខាងស្មារតី និងសម្ភារៈ គ្រួសារយើងបានសាងសង់ផ្ទះធំទូលាយហើយ។ ខ្ញុំពិតជាសប្បាយរីករាយនិងរំភើបខ្លាំងណាស់”។

កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ បានកៀងគរធនធានជាច្រើន ដើម្បីជួយប្រជាជន Ha Tinh ក្នុងការកសាងផ្ទះរឹងមាំ។ រូបថត៖ qdnd.vn

មូលដ្ឋានជាច្រើនបានសម្រេចគោលដៅមុនកាលកំណត់ ដូចជា៖ ទីរួមស្រុក Ky Anh ស្រុក Duc Tho ស្រុក Vu Quang ស្រុក Ky Anh...។ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Ha Tinh បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ៕


top