ព័ត៌មាន

ខេត្ត Ha Tinh ត្រូវជំរុញមូលដ្ឋានគ្រឹះអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើ “រទេះសេះបី” គឺ ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Ha Tinh នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្ស ខេត្ត Ha Tinh។
 

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Tinh (រូបថត៖ Thong Nhat/TTXVN)


នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យ Ha Tinh លើកកំពស់ប្រៀបខ្លាំងរបស់ខេត្ត ហើយនៅចំពោះមុខ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានល្អនូវគោលដៅពីរ គឺការពារសុខភាពប្រជាជន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផលិតនិងចរាចរទំនិញ រួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។ ប្រធានរដ្ឋបានកត់សម្គាល់ថា Ha Tinh ចាំបាច់ត្រូវបន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ចដើម្បីទាក់ទាញការវិនិយោគពីវិនិយោគិន ជាពិសេសទាក់ ទាញការវិនិយោគចូលមណ្ឌលឧស្សាហកម្ម Vung Ang និងជួយអង្គភាពអាជីវកម្មស្តារផលិតកម្មឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏ត្រូវប្រើប្រាស់ធនធានទាំងអស់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានទុនវិនិយោគរបស់រដ្ឋ និងប្រភពកម្ចី ADB។

“Ha Tinh ត្រូវតែចូលរួមជាមួយខេត្ត Nghe An និង Thanh Hoa ដើម្បីបង្កើតជាបង្គោលកំណើនឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ដោយផ្សាភ្ជាប់ ជាមួយកិច្ចការពារបរិស្ថាននិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ Ha Tinh ក៏ត្រូវជំរុញបន្ថែមទៀតនូវមូលដ្ឋានគ្រឹះអភិវឌ្ឍន៍របស់ខ្លួនឲ្យបានសមស្រប ក្នុងនោះមាន “រទេះសេះបី” គឺ ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ។ ខេត្តដែលមានចំនួនប្រជាជនតិច ដូច្នេះ ត្រូវមានទិសដៅនាំចេញ។ ថ្មីៗនេះ ការនាំចេញបានកើនឡើង ៦៦% ភាគច្រើនជាដែកថែប។ តាមនោះ ត្រូវមានផលិតផលម៉ាកល្បីៗជាច្រើន ពោលគឺត្រូវ ផលិតផល OCOP ជាច្រើនទៀតសម្រាប់ការនាំចេញ”។ នេះបើ យោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top