ព័ត៌មាន

ខេត្ត Ha Giang រៀបចំពិធីបង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធ​បណ្ដាវីរៈយុទ្ធជនពលី និងជនរួមជាតិបាត់បង់​ជីវិតហើយបួងសួងសុំ​អោយភាពសុខសាន្តត្រាណ​


 ពិធីការអុជធូបទៀន ដាក់ផ្កា រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនិងជនរួមជាតិបាត់បង់ជីវិតក្នុងសង្គ្រាមនៅខេត្ត Ha Giang (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៧ ​ខែកក្កដា ឆ្នាំ២០១៩ នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen ស្រុក Vi Xuyen ខេត្ត Ha Giang ភាគខាងជើងវៀតណាម សមាគមន៍ពុទ្ធសាសនាខេត្ត បានរៀបចំ​ពិធីបង្សុកូល​រំលឹក​វិញ្ញាណ​ក្ខ័ន្ធ​ដល់​បណ្ដា​​វីរៈ​យុទ្ធជនពលីនិងជនរួមជាតិ បាត់បង់ជីវិត​ ក្នុង​សង្គ្រាមរបស់ប្រជាជាតិវៀតណាម​ ហើយ​បួង​​សួងសុំ អោយ​​ភាពសុខ​សាន្តត្រាណដល់ប្រទេសជាតិនិងប្រ​ជាជន​ទាំងមូល។
 
ឆ្ពោះ​ទៅរកការរំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ-យុទ្ធជនពលីវៀត ណាម (ថ្ងៃទី២៧ ខែកក្កដា) ពិធី​បង្សុកូល​រំលឹកវិញ្ញាណក្ខ័ន្ធនេះ ជាឱកាសដើម្បី អោយបណ្ដាជំនាន់ជនវៀតណាមនាសព្វថ្ងៃ អនុវត្តន៍​ប្រពៃណី​ដ៏ល្អ​ប្រសើរ​របស់ប្រជាជាតិវៀត ណាមនោះគឺរំលឹកគុណូបការៈរបស់វីរៈយុទ្ធជនពលី ព្រមទាំងក៏ជាឱកាសដើម្បី អប់រំ​ប្រពៃណី​ស្នេហាជាតិនិង “ផឹកទឹកនឹកប្រភព” សម្រាប់ជំនាន់វ័យ ក្មេងផងដែរ។ ព្រះតេជ្ជគុណ Thich Gia Quang អនុប្រធាន​ក្រុមប្រឹក្សាអភិបាល មជ្ឈឹមនៃសមាគមន៍ពុទ្ធសាសនា​ វៀតណាម មានពុទ្ធដីការថា៖
 
 “ជារៀងរាល់ឆ្នាំ សមាគមន៍ពុទ្ធសាសនាវៀតណាម និងអភិបាលសមាគមន៍ ពុទ្ធសាសនាវៀត ណាម​នៅតាម​បណ្ដា​​ខេត្ត​ ក្រុង ជាពិសេសគឺខេត្តក្រុ​ងដែលធ្លាប់ មានសង្គ្រាម មានឈាបនាដ្ឋាននិង​ស្ដូបវីរៈយុទ្ធជន​ពលី សុទ្ធ​តែ​​រៀប​ចំពិធីបង្សុ កូលរំលឹកវិញ្ញាណក្ខ័ន្ធ​យ៉ាងដូច្នេះ។ ឆ្នាំនេះ ក្នុងឱកាសរំលឹកខួប​លើកទី​៤០​ការ ប្រយុទ្ធការពារ​ព្រំដែន​ភាគ​ខាង​ជើង យើ​ងខ្ញុំបានរៀបចំពិធីបង្សុកូលរំ​លឹក​វិញ្ញាណ ក្ខ័ន្ធដល់បណ្ដា​វីរៈយុទ្ធ​ជន​ពលី​និង​ជនរួម​ជាតិ​បាត់បង់ជីវិត​ក្នុងសង្គ្រាម។ ពុ​ទ្ធបរិស័ទ​យើង​ទាំង​អស់​គ្នាសុទ្ធ​តែមា​នកា​រ​រំភើប​ចិត្តយ៉ា​ងខ្លាំង​ ដោយ​ដឹង​គុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះបណ្ដាយុទ្ធជន​និងប្រជាជន​ដែលបាន​ពលីសាច់​ស្រស់ឈាម​ស្រស់ ដើម្បី​ឯករាជា្យ​និង​សេរី​ភាព​​របស់​មាតុប្រទេស”។
 
នៅពិ​ធីនេះ បណ្ដាតំណាងបានអុជធូបទៀន ដាក់ផ្កា គោរពវិញ្ញាណក្ខ័ន្ធ ដល់បណ្ដា​វីរៈយុទ្ធ​ជនពលី​និងប្រជា​ជន​បាត់​បង់ជីវិត​ ហើយអនុវត្តន៍ពិធីការប្រលែងសត្វបួងសួង សុំអោយប្រទេសជាតិប្រកប ​ដោយសុខសាន្តត្រាណ សន្តិភាព និង​វិបុលភាព។
 
ក្នុងឱកាស​នេះដែរ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមបានប្រគល់ អំណោយចំនួន៥០ ចំណែកជូន​ចំពោះគ្រួសារ​គោលន​យោបាយដែលមានស្ថានភាពរ​ស់នៅលំបាក់នៅស្រុក Vi​ Xuyen ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top