ព័ត៌មាន

ខេត្ត Gia Lai លើកកម្ពស់សក្តានុពលនិងប្រៀបខ្លាំងរបស់ខ្លួនជាមួយដៃគូបរទេស

នេះជាឱកាសសម្រាប់ខេត្ត Gia Lai ដើម្បីលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួនជាមួយគណៈប្រតិភូកុងស៊ុល រួមមានៈ ស្ថានអគ្គកុងស៊ុល កម្ពុជា ឡាវ អ៊ីតាលី ថៃ ឥណ្ឌា ប៉ាណាម៉ា វ៉ានូអាទូ អេស្តូនី ឈីលី ប្រេស៊ីល មីយ៉ាន់ម៉ា; ការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ (ចិន); សមាគមធុរកិច្ចអ៊ីតាលី និងសមាគមធុរកិច្ចកូរ៉េខាងត្បូង។
  ទិដ្ឋភាពនៃសន្និសីទ   

 

សន្និសីទស្ដីពីភាពជាដៃគូអភិវឌ្ឍន៍រវាងខេត្ត Gia Lai និងការិយាល័យកុងស៊ុល សមាគមធុរកិច្ចបរទេសនៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២២ មេសា នៅខេត្ត Gia Lai។ នេះជាឱកាសសម្រាប់ខេត្ត Gia Lai ដើម្បីលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួនជាមួយគណៈប្រតិភូកុងស៊ុល រួមមានៈ ស្ថានអគ្គកុងស៊ុល កម្ពុជា ឡាវ អ៊ីតាលី ថៃ ឥណ្ឌា ប៉ាណាម៉ា វ៉ានូអាទូ អេស្តូនី ឈីលី ប្រេស៊ីល មីយ៉ាន់ម៉ា; ការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ិ (ចិន); សមាគមធុរកិច្ចអ៊ីតាលី និងសមាគមធុរកិច្ចកូរ៉េខាងត្បូង។

សក្ដានុពលនិងប្រៀបខ្លាំងរបស់ខេត្ត Gia Lai ត្រូវបានណែនាំដល់គណៈប្រតិភូ។ តាមនោះ ខេត្ត Gia Lai មានប្រៀបខ្លាំងក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ថាមពលកកើតឡើងវិញ និងទេសចរណ៍។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai លោក Vo Ngoc Thanh បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរបស់អង្គការអន្តរជាតិនិងដៃគូនានា រួមគ្នាធ្វើអាជីវកម្ម ដោយភាគីទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក។ អាស្រ័យហេតុនេះ រួមចំណែកបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងការទូត មិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាមនិងប្រទេសនានានិយាយរួម និងខេត្ត Gia Lai និយាយដោយឡែក៕

top