ព័ត៌មាន

ខេត្ត Ca Mau ចាំបាច់ត្រូវផ្តោតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងជំនួបធ្វើការ
 

នាព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ត Ca Mau  អញ្ជើញ​ថ្លែង​ក្នុងជំនួប​ធ្វើការជាមួយ​ថ្នាក់​ដឹក​នាំ​សំខាន់ៗ​របស់​ខេត្ត នាយករ​ដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា Ca​ Mau ជាខេត្តមួយ​ក្នុងចំណោម​ខេត្ត​ឈាន​មុខគេក្នុងប្រទេស អំពីការកែច្នៃបង្គា រួមចំណែកយ៉ាងសំខាន់​ចូល​គោល​ដៅនាំ​ចេញ​បង្គារបស់​ប្រទេស​ជាតិ​។

ទន្ទឹមជាមួយគ្នានេះ ខេត្តមានសន្ទស្សន៍ជាច្រើន អំពីសន្តិសុខសង្គមដោយសសម្រេចបានលទ្ធផលវិជ្ជមាន ហើយ​សន្ទស្សន៍​នៃកំណែទម្រង់រដ្ឋបាល បានកើនឡើងគួរអោយកត់សម្គាល់។
 
នាពេល​ខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើអោយខេត្ត បន្តអនុវត្តយ៉ាងល្អ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយផ្តោត​លើសសរ​ស្តម្ភមួយចំនួនដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាពិសេសការអភិវឌ្ឍន៍ជលផល; ការ​អភិវឌ្ឍ​វិស័យ​​ទេសចរណ៍និងសេវាកម្ម  រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃឧស្សា​ហ​កម្មកែច្នៃ។ រួម​ជាមួយគ្នា​នោះខេត្តក៏ត្រូវ​ផ្តោតការ​យកចិត្ត​ទុកដាក់​លើការកែលំ​អបរិយាកាស​វិនិយោគ​ធ្វើអាជីវកម្ម ជាពិសេសសម្រាប់វិស័យនៅមានកម្រិតមួយ​ចំនួនផងដែរ៕

 

តា​​​ម VOV5 - វិទ្យុសំឡេងវៀតណាម


top