ព័ត៌មាន

ខេត្ត Ben Tre បំផុសចលនាដាំដើមឈើ១០លានដើមរហូតដល់ឆ្នាំ២០២៥

 
(រូបថតឧទាហរណ៍៖ chinhphu.vn)
 

ការដាំដើមឈើ ដាំព្រៃឈើ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការបាក់ស្រុតដី ទប់ស្កាត់ទឹកជំនន់ កែលម្អបរិស្ថានអេកូឡូស៊ី ធានាបរិយាកាសស្អាតបរិសុទ្ធ ហើយធ្វើឲ្យ សោភ័ណ្ឌភាពកាន់តែស្រស់បំព្រងផងដែរ។

ដោយការអនុវត្តគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការដាំដើមឈើចំនួន ១ពាន់លានដើមក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នាថ្ងៃទី២ ខែមករា នៅស្រុក Binh Dai គណៈកម្មា ធិការប្រជាជនខេត្ត Ben Tre បាន សហការជាមួយផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាលនិងមូលនិធិទឹកចិត្តមាសខេត្ត Ben Tre រៀបចំពិធីបំផុតចលនាដាំដើមឈើ ១០ លាន ដើម ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២៥នៅក្នុងភូមិភាគខេត្ត។

អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀត ណាម លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “ការដាំដើមឈើ ដាំព្រៃឈើ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ការបាក់ស្រុតដី ទប់ស្កាត់ទឹកជំនន់ កែលម្អបរិស្ថានអេកូឡូស៊ី ធានាបរិយាកាសស្អាតបរិសុទ្ធ ហើយធ្វើឲ្យ សោភ័ណ្ឌភាពកាន់តែស្រស់បំព្រងផងដែរ។ ដើមឈើថែមទាំងនាំមកនូវ ប្រភពផលប្រយោជន៍សេដ្ឋកិច្ចជូនចំពោះគ្រួសារនីមួយៗនិងសង្គមទាំងមូល រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការលើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជនទៀតផង”។

បន្ទាប់ពីពិធីបំផុសចលនា ខេត្ត Ben Tre បានដំណើរការដាំដើមឈើ នៅក្នុងភូមិភាគស្រុក Binh Dai និងទីក្រុង Ben Tre៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top