នារសៀលថ្ងៃទី៧ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំជំនួបធ្វើការតាមប្រព័ន្ធអនឡាញរបស់គណៈអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយទីក្រុងហូជីមិញដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសាកល្បងយន្តការ គោលនយោបាយពិសេស សម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)
ថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការកសាងនិងអនុវត្តយន្តការ និងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ គឺជាភារកិច្ចរួម ដូចដែលអគ្គលេខាបក្សលោក Nguyen Phu Trong ធ្លាប់បានបញ្ជា់ថា “ប្រទេសជាតិទាំងមូលដើម្បីទីក្រុងហូជីមិញ ទីក្រុងហូជីមិញដើម្បីប្រទេសជាតិទាំងមូល”។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីឲ្យសេចក្ដីសម្រេចចិត្តឈានចូលជីវភាពរស់នៅប្រចាំថ្ងៃក្នុងពេលឆាប់ៗនេះ បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវតែធ្វើសកម្មភាពដោយម្ចាស់ការ ទាន់ពេលវេលា ច្បាមជាប់ស្ថានភាពជាក់ស្ដែង ចាត់វិធានការឲ្យបានប្ដូរផ្ដាច់ ដើម្បីមានប្រសិទ្ធភាពពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ក្នុងដំណើរការរៀបចំការអនុវត្តត្រូវធ្វើការត្រួតពិនិត្យនិងដាស់តឿនជាប្រចាំ; ប្រសិនបើកើតមានការលំបាក និងបញ្ហាជំពាក់ជំពិន នឹងបន្តចេញផ្សាយឯកសារណែនាំ; ស្នើឱ្យស្ថាប័នសារព័ត៌មានផ្ដោតលើការលើកទឹកចិត្ត គាំទ្រ និងរួមដំណើរជាមួយរដ្ឋាភិបាល ទីក្រុងហូជីមិញ និងក្រសួង ស្ថាប័ននានា; ប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវយន្តការ និងគោលនយោបាយពិសេសសម្រាប់ទីក្រុងហូជីមិញ៕