ព័ត៌មាន

ខិតខំប្រឹងប្រែងខ្ពស់បំផុតនិងធ្វើ​សកម្មភាពយ៉ាង​ប្តូរផ្តាច់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់

នារសៀលថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានប្រចាំខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមទម្រង់ដោយផ្ទាល់និងតាមអ៊ីនធឺណិតជាមួយខេត្ត-ក្រុងចំនួន ៣៤ នៅទូទាំងប្រទេស។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិថ្មី ដែលមានអត្ថន័យសំខាន់ពិសេសក្នុងការបង្កើតសន្ទុះ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដោយផ្ដោតលើគោលដៅសំខាន់គឺសម្រេចបានកំណើនពីរខ្ទង់។ លោកនាយករដ្ឋមន្ត្រីបានស្នើរឱ្យបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ជាពិសេសគឺកម្មវិធីសកម្មភាពអនុវត្តន៍សេចក្តីសម្រេចចិត្ត ជាមួយនឹងសូចនាករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំខាន់ៗ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VNA

ទាក់ទងនឹងភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការជំរុញកំណើន និងធានាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ត្រូវកែលម្អកម្លាំងចលករកំណើនបែបប្រពៃណី និងជំរុញខ្លាំងនូវកម្លាំងចលករកំណើនថ្មី ដោយខិតខំសម្រេចឱ្យបាននូវកំណើនពីរខ្ទង់ នៅក្នុងឆ្នាំ២០២៦៕


top