លោកនាយករដ្ឋមន្ត្រីវៀតណាមទើបចេញសេចក្តីសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍ផ្នែកកែច្នៃជលផលសម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ សំដៅខិតខំប្រឹងប្រែងនាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផល ដោយស្ថិតក្នុងចំណោមប្រទេសជួរមុខទាំង ៥ នៅលើពិភពលោកនាឆ្នាំ ២០៣០។
	
		
			| 
					 | 
		
			| 
					រូបភាព៖ baochinhphu.vn | 
	
	គម្រោងនេះបានដាក់ចេញគោលដៅអភិវឌ្ឍន៍ការកែច្នៃជលផលទំនើប ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដោយឆ្លើយតបនឹងតម្រូវការ និងបទបញ្ញត្តិរបស់ទីផ្សារនាំចូល ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងបន្តធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល។
	
	យោងតាមផែនការបានចែងថា គោលដៅជាក់ស្ដែង គឺខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ល្បឿនកំណើនទិន្នផលជលផលកែច្នៃគឺសម្រេចបានជាង ៦%/ឆ្នាំ។ សមាមាត្រតម្លៃនាំចេញជលផលកែច្នៃដែលមានតម្លៃបន្ថែមសម្រេចជាមធ្យមជាង ៤០%។ មូលដ្ឋានកែច្នៃជលផលនាំចេញចំនួនជាង ៧០% មានសមត្ថភាពបច្ចេកវិទ្យាផលិតកម្មពីកម្រិតមធ្យមឡើងទៅ។ គោលដៅបន្ទាប់គឺបង្កើតសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសកែច្នៃជលផលទំនើបដែលមានសក្កានុពលសេដ្ឋកិច្ច និងសមត្ថភាពគ្រប់គ្រងកម្រិតពិភពលោកផងដែរ៕
	តាម VOV5 - វិទ្យុសម្លេងវៀតណាម