បច្ចុប្បន្ន ទូទាំងតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) មាន ៥៦១ កន្លែងត្រូវរអិលបាក់ដី ក្នុងនោះច្រាំងទន្លេ ៥១៣ កន្លែង មានប្រវែង ៦០២ គីឡូម៉ែត្រ ឆ្នេរសមុទ្រ ៤៨ កន្លែង មានប្រវែង ២០៨ គីឡូម៉ែត្រ។ គួរកត់សម្គាល់ថា ទូទាំងតំបន់នៅមាន ៦៣ កន្លែងត្រូវរអិលបាក់ដីយ៉ាងគ្រោះថ្នាក់(ច្រាំងទន្លេចំនួន ៣៩ កន្លែង មានប្រវែង ១១៨ គីឡូម៉ែត្រ ឆ្នេរសមុទ្រ ២៤ កន្លែង មានប្រវែង ៨៥ គីឡូម៉ែត្រ) ដោយមានប្រវែងសរុបទាំងអស់ ២០៤ គីឡូម៉ែត្រ។