ព័ត៌មាន

ខិតខំក្លាយជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម

“បក្សអាចអភិវឌ្ឍន៍ខ្លាំងបាន លុះត្រាបក្ខជនម្នាក់ៗ ជានិច្ចកាលខិតខំប្រឹងប្រែង ហាត់ពត់លត់ដំនិងមានភាពចាស់ទុំ”។
វេទិកា “ខិតខំក្លាយជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម”។ (រូបថត៖ congthuong.vn)

នេះជាសារដែលត្រូវបានធ្វើឡើងនៅក្នុងវេទិកា ខិតខំក្លាយជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមដែលរៀបចំដោយសហព័ន្ធពលកម្មវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការចាត់តាំងមជ្ឈិម នាព្រឹកថ្ងៃទី ១៦ កុម្ភៈ នៅទីក្រុងហាណូយ។

យោងតាមលោក Nguyen Dinh Khang ប្រធានសហព័ន្ធពលកម្មវៀតណាម វេទិកានេះគឺជាឱកាសសម្រាប់បក្ខជនជាកម្មករ ជួបប្រាស្រ័យ ចែករំលែកបទពិសោធន៍ទៅវិញទៅមកក្នុងដំណើរការហាត់ពត់លត់ដំ និងខិតខំប្រឹងប្រែងក្លាយជាបក្ខជន កម្មករគំរូ; លើកទឹកចិត្តកម្មករឱ្យខិតខំក្លាយជាបក្ខជន; លើកកម្ពស់ការយល់ដឹង និងមោទនភាពរបស់សមាជិកសហជីព នៅពេលដែលពួកគេមានកិត្តិយសដោយបានចូលបម្រើក្នុងជួរបក្ស។ ក្រៅពីនេះ វេទិកាក៏ជាឱកាសសម្រាប់ប្រតិភូណែនាំពីគំរូល្អៗ និងចែករំលែកបទពិសោធន៍ល្អៗ; បំភ្លឺពីការលំបាក ចំណុចខ្វះខាត និងស្នើដំណោះស្រាយជំនះពុះពារ រួមចំណែកលើកកំពស់ប្រសិទ្ធភាពការងារអភិវឌ្ឍន៍បក្ខជនក្នុងជួរកម្មករ ក៏ដូចជាគុណភាពបក្ខជន ដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី។

នាយប់ថ្ងៃទី ១៦ ខែកុម្ភៈ សន្និសីទលើកតម្កើងកម្មករគំរូដែលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមលើទូទាំងប្រទេស នឹងត្រូវបានរៀបចំឡើងនៅវិមានវប្បធម៌ពលកម្មមិត្តភាពវៀតណាម-សូវៀត ទីក្រុងហាណូយ៕


top