ចំណុចសំខាន់ៗ ខណៈពេល ៥៥ ឆ្នាំត្រាំត្រែងជាមួយការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ (dioxin) 22/08/2016 ៥៥ ឆ្នាំមុន នាថ្ងៃទី ១០ ខែសីហា ឆ្នាំ១៩៦១ កងទ័ពរបស់សហរដ្ឋអាមេរិកបានអនុវត្តន៍អំពើ ពង្រាយអ្វី ដែលគេហៅថា“ជាតិកម្ចាត់ស្មៅ” ឬ“ជាតិសំរាប់កាប់ឆ្ការ” ប៉ុន្តែពិតប្រាកដនោះគឺជាជាតិពុលដ៏រន្ធត់ចិត្ត ដែលហៅថាជាតិគីមីពុលពណ៌លឿងទុំ /dioxinត្រូវបានទម្លាក់ចុះផ្លូវ ១៤ ស្ថិតនៅខាងជើងនៃទីរួមស្រុកកូនទុំ (Kon Tum) បើកសង្គ្រាមជាតិគីមីដោយទ្រង់ទ្រាយធំបំផុតនិងអូសបន្លាយក្នុងរយៈពេលវែងបំផុត ហើយបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់មនុស្ស ដែលធ្វើប្រជាជនឆ្លងជាតិគីមីនេះចំនួន ៤,៨ លាននាក់ ក្នុងនោះបរិមាណប្រជាជនជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរចំនួន ៣ លាននាក់។ នាពេលថ្មីៗមកនេះ ក្នុងឱកាស ៥៥ ឆ្នាំនៃថ្ងៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ (dioxin) នៅប្រទេសវៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១-ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីជាតិគីមីពុលពណ៌លឿងទុំ/dioxin បានរៀបចំនៅរដ្ឋធានីហាណូយ ដែលមានការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) អតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama និងអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត ប្រធានបណ្តាស្ថាប័នតំណាងអន្តរជាតិប្រចាំនៅប្រទេសវៀតណាម។ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានថ្លែងសន្ទរកថាក្នុងពិធីមិទ្ទិញរំលឹកខួនអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃគ្រោះមហន្តរាយ ជាតិគីមីពណ៌លឿងទុំនៅប្រទេសវៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១ -ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) អ្នកតំណាងអញ្ជើញចូលរួមក្នុងពិធីនេះបានរំលឹកវិញ្ញាណក្ខន្ធជារងគ្រោះ ដែលស្លាប់ដោយជាតិគីមី ពុលពណ៌លឿងទុំ/dioxin ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានមកសួរសុខទុក្ខនិងជូនអំណាយដល់ជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ បន្តស្រាវជ្រាវយ៉ាងជ្រាលជ្រៅថែមទៀតនូវផលវិបាកធ្ងន់ធ្ងររបស់ជាតិគីមីពុលពណ៌លឿងទុំ ដែលកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមចំពោះបរិស្ថាននិងសុខាមាលភាពរបស់ប្រជាជន វាយតំលៃនិងលើកឡើងវិធានការជំនះ ឯកភាពក្នុងការប្រើប្រាស់តួរលេខនិងអំពាវនាវសហគមន៍បន្តយកចិត្តទុកដាក់លើការជួយឧបត្ថម្ភជនរងគ្រោះទាំងខាងសម្ភារៈទាំងខាងស្មារតី គាំទ្រការតស៊ូទាមទារយុត្តិធម៌របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម បន្តថ្កោលទោសនិងទប់ស្កាត់ការប្រើប្រាស់អាវុធគីមីក៏ដូចជាបណ្តាប្រភេទអាវុធកំទេចផ្សេងៗ ទៀតផងដែរ។ ឧត្តមសេនីយ៍ឯកបំរុង ង្វៀនវ៉ាន់រីញ (Nguyen Van Rinh) ប្រធានសមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមឲ្យដឹងថា ផលវិបាកនៃសង្គ្រាមជាតិគីមីនេះបានសេសសល់យ៉ាងឃោរឃៅ។ បរិមាណប្រជាជនត្រូវបានឆ្លងជាតីគីមីនេះចំនួន ៤,៨ លាននាក់ ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ/dioxin ចំនួន ៣ លាននាក់ ហើយជនរងគ្រោះបានស្លាប់និងកំពុងប្រឆាំងនិងជំងឺដែលមិនអាចព្យាយាមបានទេចំនួនរាប់ម៉ឺននាក់។ ផលប៉ះពាល់ ពីជាតីគីមីពណ៌លឿងទុំបានបន្តពូជដល់កូននិងចៅជំនាន់ក្រោយ ។ ប្រជាជនរាប់ម៉ឺននាក់បានបាត់សិទ្ធិធ្វើជាឪពុកម្តាយ។ កុមាររាប់លាននាក់ត្រូវបានបង្កើត ប៉ុន្តែគ្មានរាងកាយដូចមនុស្សធម្មតាទេ។ មិនត្រឹមតែប្រជាជនវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក ដែលចូលរួមក្នុងសង្គ្រាមនៅវៀតណាមក៏ជាជនរងគ្រោះរបស់សង្គ្រាមជាតិគីមីនេះ។ ហើយគួរឲ្យរន្ធត់ទៀត នៅប្រទេសវៀតណាម ផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ បានរាលដាលដល់ជំនាន់ទី ៤ និងជនរងគ្រោះដែលឥទ្ធពលឡើងដល់ ២.០០០ នាក់។ យន្តហោះអាមេរិកទម្លាក់ជាតិគីមីពុលពណ៌លឿងទុំ /dioxin ទម្លាក់ចុះភូមិនិងវាលស្រែរបស់វៀតណាម។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម បណ្តាធុងទុកជាតិគីមីពុលរបស់កងទ័ពអាមេរិកនៅអាកាសយានដ្ឋានយោធាដាណាំង (Da Nang)។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម ព្រៃកោងកាងកាម៉ៅ (Ca Mau) សម្លាប់ដោយសារកងទ័ពអាមេរិករោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម តាមការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិអំពីការស្រាវជ្រាវជាតិគីមីពុលពណ៌លឿងទុំ (គណៈកម្មាធិការ ១០ -៨០) និងការស៊ើបអង្កេតរបស់បរទេសមួយចំនួន បរិស្ថានខាងត្បូងទាំងឡាយនៃប្រទេសវៀតណាមត្រូវបានកខ្វក់យ៉ាងធ្ងន់ធ្ងរ ប្រព័ន្ធអេកូបានបំផ្លាញ ប្រព័ន្ធព្រៃលិចទឹកប្រៃនិងបណ្តាព្រៃស្ថិតនៅតំបន់ដើមទឹកនៃទន្លេធំៗចំនួន ២៨ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ កាត់បន្ថយជាច្រើននូវសមត្ថភាពទុកទឹកដើម្បីប្រឆាំងនឹងទឹកជំនន់ សត្វកម្រមានមួយចំនួនត្រូវបានផុតពូជ។ រហូតដល់នាបច្ចុប្បន្ននេះ បណ្តាទីកន្លែងដែលកងទ័ពអាមេរិកប្រើប្រាស់ដូចឃ្លាំងទុក លាយនិងបំបាត់ចោលជាតិគីមីកាប់ឆ្ការ ភាពខ្លាំងរបស់ជាតិពុលនៅតែខ្ពស់រាប់ម៉ឺនដងបើប្រៀបធៀបនឹងភាពខ្លាំងដែលត្រូវបានអនុញ្ញាតិ។ នាខែកញ្ញា ឆ្នាំ២០០៩ ក្រុមហ៊ុនផ្តល់យោបល់បរិស្ថាន របស់ប្រទេសកាណាដាបានលើកឡើងចំណុចក្តៅនូវកខ្វក់ dioxin ចំនួន ២៩ ទីកន្លែង ក្នុងនោះទីកន្លែងជ្រាបជាតិពុលធំបំផុតត្រូវបានត្រួតពិនិត្យនិងទទួលតួរលេខប្រហាក់ប្រហែលគ្រប់គ្រាន់គឺអាកាសយានដ្ឋាន បៀនហ័រ (Bien Hoa) (ខេត្តដុងណាយ) (Dong Nai) អាកាសយានដ្ឋានដាណាំង (Da Nang) និងអាកាសយានដ្ឋានភូកាត (Phu Cat) (ខេត្តប៊ិញឌិញ) (Binh Dinh)។ យើងអាចនិយាយថា ផលវិបាករបស់ជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាមពិតជារន្ធត់ចិត្តខ្លាំងណាស់។ ទោះបីល័ក្ខខ័ណ្ឌនៅតែមានការលំបាកជាច្រើន ប៉ុន្តែប្រទេសវៀតណាមនៅតែខិតខំប្រឹងប្រែងនិងដាក់ចេញគោលនយោបាយក៏ដូចជាការប្រមូលកម្លាំងសង្គម ដើម្បីជួយឧបត្ថម្ភជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានចំណាយ ១០.០០០ ពាន់លាន ដើម្បីជួយឧបត្ថម្ភជារៀងរាល់ខែ ថែទាំសុខាភាព ស្តារនីតិសម្បទាសំរាប់ជនរងគ្រោះជាតិពុលពណ៌លឿងទុំនេះ។ ប៉ុន្តែ ការខិតខំប្រឹងប្រែងនោះនៅតែមិនទាន់ឆ្លើយតបនឹងការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាមកំពុងទ្រាំទ្រ។. សារមន្ទីរភ័ស្តុតាងសង្គ្រាម (ទីក្រុងហូជីមិញ) ជាទីកន្លែងរក្សាទុកបណ្តាភ័ស្តុតាងដែលពាក់ព័ន្ធដល់ គ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿតទុំ /dioxin នៅប្រទេសវៀតណាម។ រូបថត៖ អានហៀវ កុមារម្នាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ កំពុងថែទាំនិងព្យាបាលនៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ ស្នាមញញឹមរបស់កុមារពិការពីរនាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ ព្យាបាលនិងស្តារនីតិសម្បទាសំរាប់កុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទំំ /dioxin នៅភូមិមិត្តភាពវៀតណាម ស្រុកហ័យឌឹក រដ្ឋធានីហាណូយ។ រូបថត៖ ត្រុងជីញ កុមារី ថាយធីង៉ា (Thai Thi Nga)ស្រុកកំណើតតឹនគី (Tan Ky) ខេត្តងេអាន (Nghe An)ជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំម្នាក់ ដែលចូលរួមក្នុងគណៈមេប្រយោគនៃពានរង្វាន់ ដើម្បីសិទ្ធិកុមារពិភពលោកក្នុងឆ្នាំ ២០០៥ ២០០៦ ២០០៧ និងឆ្នាំ២០០៨។ រូបថត៖ ត្រុងជីញ អតីតយុទ្ធជនអាមេរិកម្នាក់មកសួរសុខទុក្ខកុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin នៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម បងស្រី Barbora Sollerova និស្សិតម្នាក់មកពីអង់គ្លេស អ្នកស្ម័គ្រចិត្តថែទាំកុមារដែលទទួលផលប៉ះពាល់ ពីជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ លោក Benard J.Duff អតីតយុទ្ធជនអាមេរិកម្នកា់និងជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin រួមជាមួយរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ដែលចូលរួមដំណើរការដើរទូទាំងប្រទេស វៀតណាម ដំណើរការពណ៌លឿងទុំ ចាប់ពីទីក្រុងហូជីមិញមកដល់រដ្ឋធានីហណូយនាឆ្នាំ ២០០៨ ប្រវែង ១៧០០ គីឡូម៉ែត្រ ដើម្បីបង្កើតថវិការសម្បូរសធម៌គាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxinវៀតណាម។ រូបថត៖ ត្រុងជីញ អង្គការនិងមិត្តអន្តរជាតិកាន់តែច្រើន ដែលយកចិត្តទុកដាក់ក្នុងការគាំទ្រជនរងគ្រោះ ដោយ ជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម។ រូបថត៖ អានហៀវ ថ្លែងសន្ទរកថាក្នុងសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) ឲ្យដឹងថា៖ ការខិតខំប្រែងប្រឹងរបស់នរណាៗក៏ ដោយប្រាជ្ញា ស្មារតី ឬសម្ភារៈ ដើម្បីជំនះផលវិបាកនៃមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ ហើយការជួយឧបត្ថម្ភជនរងគ្រោះដែលទទួលផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinសុទ្ធតែគ្មានតំលៃអីសោះទេ។ លោកបាននិយាយថា៖ “ប្រជាជនវៀតណាមមិនផលិត មិនទិញ មិននាំចូល មិនពង្រាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ប៉ុន្តែប្រជាជនវៀតណាមកំពុងនិងបន្តគឺជារងគ្រោះដោយជាតិគីមីពុលដែលស្លាប់មនុស្សនេះ!”។ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវ៖ “គ្មានយ៉ាងណាទៀតទេ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ត្រូវប្រើប្រាស់សម្លេងរបស់វិទ្យាសាស្ត្រ របស់សម្បជញ្ញៈរបស់ការពិតប្រាកដ ដើម្បីជនរងគ្រោះរបស់សង្គ្រាមទាំងឡាយ ជាពិសេសគឺជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ត្រូវបានគាំទ្រនិងបានទទួលយុត្តិធម៌ផង”./ ក្នុងរយៈពេល ១០ ឆ្នាំ ( ១៩៦១-១៩៧១) នៅវៀតណាម កងទ័ពអាមេរិកបានបាញ់និងពង្រាយជាតិគីមីពុលប្រមាណ ៨០ លានលីត្រ (ក្នុងនោះជាតិគីមីពុលពណ៌លឿងទុំស្មើ ៦១%) ទម្លាក់ចុះភូមិចំនួន ២៦.០០០មានទំហំជាង ៨ លានហិចតា។ ប្រជាជនវៀតណាមម្នាក់ទទួលឥទ្ធពលពីជាតិគីមីពុលពណ៌លឿងទុំ ជិត ៣ លីត្របង្កគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្ស។ អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

៥៥ ឆ្នាំមុន នាថ្ងៃទី ១០ ខែសីហា ឆ្នាំ១៩៦១ កងទ័ពរបស់សហរដ្ឋអាមេរិកបានអនុវត្តន៍អំពើ ពង្រាយអ្វី ដែលគេហៅថា“ជាតិកម្ចាត់ស្មៅ” ឬ“ជាតិសំរាប់កាប់ឆ្ការ” ប៉ុន្តែពិតប្រាកដនោះគឺជាជាតិពុលដ៏រន្ធត់ចិត្ត ដែលហៅថាជាតិគីមីពុលពណ៌លឿងទុំ /dioxinត្រូវបានទម្លាក់ចុះផ្លូវ ១៤ ស្ថិតនៅខាងជើងនៃទីរួមស្រុកកូនទុំ (Kon Tum) បើកសង្គ្រាមជាតិគីមីដោយទ្រង់ទ្រាយធំបំផុតនិងអូសបន្លាយក្នុងរយៈពេលវែងបំផុត ហើយបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់មនុស្ស ដែលធ្វើប្រជាជនឆ្លងជាតិគីមីនេះចំនួន ៤,៨ លាននាក់ ក្នុងនោះបរិមាណប្រជាជនជៈឥទ្ធពលយ៉ាងធ្ងន់ធ្ងរចំនួន ៣ លាននាក់។ នាពេលថ្មីៗមកនេះ ក្នុងឱកាស ៥៥ ឆ្នាំនៃថ្ងៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ (dioxin) នៅប្រទេសវៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១-ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីជាតិគីមីពុលពណ៌លឿងទុំ/dioxin បានរៀបចំនៅរដ្ឋធានីហាណូយ ដែលមានការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) អតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama និងអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត ប្រធានបណ្តាស្ថាប័នតំណាងអន្តរជាតិប្រចាំនៅប្រទេសវៀតណាម។ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានថ្លែងសន្ទរកថាក្នុងពិធីមិទ្ទិញរំលឹកខួនអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃគ្រោះមហន្តរាយ ជាតិគីមីពណ៌លឿងទុំនៅប្រទេសវៀតណាម (ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦១ -ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦) អ្នកតំណាងអញ្ជើញចូលរួមក្នុងពិធីនេះបានរំលឹកវិញ្ញាណក្ខន្ធជារងគ្រោះ ដែលស្លាប់ដោយជាតិគីមី ពុលពណ៌លឿងទុំ/dioxin ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានមកសួរសុខទុក្ខនិងជូនអំណាយដល់ជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ បន្តស្រាវជ្រាវយ៉ាងជ្រាលជ្រៅថែមទៀតនូវផលវិបាកធ្ងន់ធ្ងររបស់ជាតិគីមីពុលពណ៌លឿងទុំ ដែលកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមចំពោះបរិស្ថាននិងសុខាមាលភាពរបស់ប្រជាជន វាយតំលៃនិងលើកឡើងវិធានការជំនះ ឯកភាពក្នុងការប្រើប្រាស់តួរលេខនិងអំពាវនាវសហគមន៍បន្តយកចិត្តទុកដាក់លើការជួយឧបត្ថម្ភជនរងគ្រោះទាំងខាងសម្ភារៈទាំងខាងស្មារតី គាំទ្រការតស៊ូទាមទារយុត្តិធម៌របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម បន្តថ្កោលទោសនិងទប់ស្កាត់ការប្រើប្រាស់អាវុធគីមីក៏ដូចជាបណ្តាប្រភេទអាវុធកំទេចផ្សេងៗ ទៀតផងដែរ។ ឧត្តមសេនីយ៍ឯកបំរុង ង្វៀនវ៉ាន់រីញ (Nguyen Van Rinh) ប្រធានសមាគមន៍ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមឲ្យដឹងថា ផលវិបាកនៃសង្គ្រាមជាតិគីមីនេះបានសេសសល់យ៉ាងឃោរឃៅ។ បរិមាណប្រជាជនត្រូវបានឆ្លងជាតីគីមីនេះចំនួន ៤,៨ លាននាក់ ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ/dioxin ចំនួន ៣ លាននាក់ ហើយជនរងគ្រោះបានស្លាប់និងកំពុងប្រឆាំងនិងជំងឺដែលមិនអាចព្យាយាមបានទេចំនួនរាប់ម៉ឺននាក់។ ផលប៉ះពាល់ ពីជាតីគីមីពណ៌លឿងទុំបានបន្តពូជដល់កូននិងចៅជំនាន់ក្រោយ ។ ប្រជាជនរាប់ម៉ឺននាក់បានបាត់សិទ្ធិធ្វើជាឪពុកម្តាយ។ កុមាររាប់លាននាក់ត្រូវបានបង្កើត ប៉ុន្តែគ្មានរាងកាយដូចមនុស្សធម្មតាទេ។ មិនត្រឹមតែប្រជាជនវៀតណាមតែប៉ុណ្ណោះទេ ថែមទាំងកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក ដែលចូលរួមក្នុងសង្គ្រាមនៅវៀតណាមក៏ជាជនរងគ្រោះរបស់សង្គ្រាមជាតិគីមីនេះ។ ហើយគួរឲ្យរន្ធត់ទៀត នៅប្រទេសវៀតណាម ផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ បានរាលដាលដល់ជំនាន់ទី ៤ និងជនរងគ្រោះដែលឥទ្ធពលឡើងដល់ ២.០០០ នាក់។ យន្តហោះអាមេរិកទម្លាក់ជាតិគីមីពុលពណ៌លឿងទុំ /dioxin ទម្លាក់ចុះភូមិនិងវាលស្រែរបស់វៀតណាម។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម បណ្តាធុងទុកជាតិគីមីពុលរបស់កងទ័ពអាមេរិកនៅអាកាសយានដ្ឋានយោធាដាណាំង (Da Nang)។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម ព្រៃកោងកាងកាម៉ៅ (Ca Mau) សម្លាប់ដោយសារកងទ័ពអាមេរិករោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin។ រូបថត៖ ឯកសាររបស់សារមន្ទីរភស្តុតាងសង្គ្រាម តាមការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិអំពីការស្រាវជ្រាវជាតិគីមីពុលពណ៌លឿងទុំ (គណៈកម្មាធិការ ១០ -៨០) និងការស៊ើបអង្កេតរបស់បរទេសមួយចំនួន បរិស្ថានខាងត្បូងទាំងឡាយនៃប្រទេសវៀតណាមត្រូវបានកខ្វក់យ៉ាងធ្ងន់ធ្ងរ ប្រព័ន្ធអេកូបានបំផ្លាញ ប្រព័ន្ធព្រៃលិចទឹកប្រៃនិងបណ្តាព្រៃស្ថិតនៅតំបន់ដើមទឹកនៃទន្លេធំៗចំនួន ២៨ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ កាត់បន្ថយជាច្រើននូវសមត្ថភាពទុកទឹកដើម្បីប្រឆាំងនឹងទឹកជំនន់ សត្វកម្រមានមួយចំនួនត្រូវបានផុតពូជ។ រហូតដល់នាបច្ចុប្បន្ននេះ បណ្តាទីកន្លែងដែលកងទ័ពអាមេរិកប្រើប្រាស់ដូចឃ្លាំងទុក លាយនិងបំបាត់ចោលជាតិគីមីកាប់ឆ្ការ ភាពខ្លាំងរបស់ជាតិពុលនៅតែខ្ពស់រាប់ម៉ឺនដងបើប្រៀបធៀបនឹងភាពខ្លាំងដែលត្រូវបានអនុញ្ញាតិ។ នាខែកញ្ញា ឆ្នាំ២០០៩ ក្រុមហ៊ុនផ្តល់យោបល់បរិស្ថាន របស់ប្រទេសកាណាដាបានលើកឡើងចំណុចក្តៅនូវកខ្វក់ dioxin ចំនួន ២៩ ទីកន្លែង ក្នុងនោះទីកន្លែងជ្រាបជាតិពុលធំបំផុតត្រូវបានត្រួតពិនិត្យនិងទទួលតួរលេខប្រហាក់ប្រហែលគ្រប់គ្រាន់គឺអាកាសយានដ្ឋាន បៀនហ័រ (Bien Hoa) (ខេត្តដុងណាយ) (Dong Nai) អាកាសយានដ្ឋានដាណាំង (Da Nang) និងអាកាសយានដ្ឋានភូកាត (Phu Cat) (ខេត្តប៊ិញឌិញ) (Binh Dinh)។ យើងអាចនិយាយថា ផលវិបាករបស់ជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាមពិតជារន្ធត់ចិត្តខ្លាំងណាស់។ ទោះបីល័ក្ខខ័ណ្ឌនៅតែមានការលំបាកជាច្រើន ប៉ុន្តែប្រទេសវៀតណាមនៅតែខិតខំប្រឹងប្រែងនិងដាក់ចេញគោលនយោបាយក៏ដូចជាការប្រមូលកម្លាំងសង្គម ដើម្បីជួយឧបត្ថម្ភជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានចំណាយ ១០.០០០ ពាន់លាន ដើម្បីជួយឧបត្ថម្ភជារៀងរាល់ខែ ថែទាំសុខាភាព ស្តារនីតិសម្បទាសំរាប់ជនរងគ្រោះជាតិពុលពណ៌លឿងទុំនេះ។ ប៉ុន្តែ ការខិតខំប្រឹងប្រែងនោះនៅតែមិនទាន់ឆ្លើយតបនឹងការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាមកំពុងទ្រាំទ្រ។. សារមន្ទីរភ័ស្តុតាងសង្គ្រាម (ទីក្រុងហូជីមិញ) ជាទីកន្លែងរក្សាទុកបណ្តាភ័ស្តុតាងដែលពាក់ព័ន្ធដល់ គ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿតទុំ /dioxin នៅប្រទេសវៀតណាម។ រូបថត៖ អានហៀវ កុមារម្នាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ កំពុងថែទាំនិងព្យាបាលនៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ ស្នាមញញឹមរបស់កុមារពិការពីរនាក់ដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ ព្យាបាលនិងស្តារនីតិសម្បទាសំរាប់កុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទំំ /dioxin នៅភូមិមិត្តភាពវៀតណាម ស្រុកហ័យឌឹក រដ្ឋធានីហាណូយ។ រូបថត៖ ត្រុងជីញ កុមារី ថាយធីង៉ា (Thai Thi Nga)ស្រុកកំណើតតឹនគី (Tan Ky) ខេត្តងេអាន (Nghe An)ជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំម្នាក់ ដែលចូលរួមក្នុងគណៈមេប្រយោគនៃពានរង្វាន់ ដើម្បីសិទ្ធិកុមារពិភពលោកក្នុងឆ្នាំ ២០០៥ ២០០៦ ២០០៧ និងឆ្នាំ២០០៨។ រូបថត៖ ត្រុងជីញ អតីតយុទ្ធជនអាមេរិកម្នាក់មកសួរសុខទុក្ខកុមារដែលទទួលផលប៉ះពាល់ពីជាតិគីមីពុលពណ៌លឿងទុំ /dioxin នៅខេត្តក្វាងទ្រី (Quang Tri)។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម បងស្រី Barbora Sollerova និស្សិតម្នាក់មកពីអង់គ្លេស អ្នកស្ម័គ្រចិត្តថែទាំកុមារដែលទទួលផលប៉ះពាល់ ពីជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅភូមិហ័រប៊ិញ (Hoa Binh) មន្ទីរពេទ្យទឹយូ (Tu Du) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ឡេមិញ លោក Benard J.Duff អតីតយុទ្ធជនអាមេរិកម្នកា់និងជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin រួមជាមួយរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ដែលចូលរួមដំណើរការដើរទូទាំងប្រទេស វៀតណាម ដំណើរការពណ៌លឿងទុំ ចាប់ពីទីក្រុងហូជីមិញមកដល់រដ្ឋធានីហណូយនាឆ្នាំ ២០០៨ ប្រវែង ១៧០០ គីឡូម៉ែត្រ ដើម្បីបង្កើតថវិការសម្បូរសធម៌គាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxinវៀតណាម។ រូបថត៖ ត្រុងជីញ អង្គការនិងមិត្តអន្តរជាតិកាន់តែច្រើន ដែលយកចិត្តទុកដាក់ក្នុងការគាំទ្រជនរងគ្រោះ ដោយ ជាតិគីមីពុលពណ៌លឿងទុំ /dioxin វៀតណាម។ រូបថត៖ អានហៀវ ថ្លែងសន្ទរកថាក្នុងសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) ឲ្យដឹងថា៖ ការខិតខំប្រែងប្រឹងរបស់នរណាៗក៏ ដោយប្រាជ្ញា ស្មារតី ឬសម្ភារៈ ដើម្បីជំនះផលវិបាកនៃមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ ហើយការជួយឧបត្ថម្ភជនរងគ្រោះដែលទទួលផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinសុទ្ធតែគ្មានតំលៃអីសោះទេ។ លោកបាននិយាយថា៖ “ប្រជាជនវៀតណាមមិនផលិត មិនទិញ មិននាំចូល មិនពង្រាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ប៉ុន្តែប្រជាជនវៀតណាមកំពុងនិងបន្តគឺជារងគ្រោះដោយជាតិគីមីពុលដែលស្លាប់មនុស្សនេះ!”។ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវ៖ “គ្មានយ៉ាងណាទៀតទេ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ត្រូវប្រើប្រាស់សម្លេងរបស់វិទ្យាសាស្ត្រ របស់សម្បជញ្ញៈរបស់ការពិតប្រាកដ ដើម្បីជនរងគ្រោះរបស់សង្គ្រាមទាំងឡាយ ជាពិសេសគឺជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ត្រូវបានគាំទ្រនិងបានទទួលយុត្តិធម៌ផង”./ ក្នុងរយៈពេល ១០ ឆ្នាំ ( ១៩៦១-១៩៧១) នៅវៀតណាម កងទ័ពអាមេរិកបានបាញ់និងពង្រាយជាតិគីមីពុលប្រមាណ ៨០ លានលីត្រ (ក្នុងនោះជាតិគីមីពុលពណ៌លឿងទុំស្មើ ៦១%) ទម្លាក់ចុះភូមិចំនួន ២៦.០០០មានទំហំជាង ៨ លានហិចតា។ ប្រជាជនវៀតណាមម្នាក់ទទួលឥទ្ធពលពីជាតិគីមីពុលពណ៌លឿងទុំ ជិត ៣ លីត្របង្កគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្ស។ អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម