ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងបន្តជើងហោះហើរត្រង់ទៅកាន់ទីក្រុង Da Nang

ក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ (Lao Airlines) នឹងបន្តជើងហោះហើរពីរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវទៅកាន់ទីក្រុង Da Nang នៃប្រទេសវៀតណាម នៅថ្ងៃទី ៣០ ខែមីនា ដោយមាន ២ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ (Lao Airlines)។ (រូបថត៖ Lao Airlines)

លោក Noudeng Chanthaphasouk នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាស ចរណ៍ឡាវនៅថ្ងៃទី ៥ មីនា បាននិយាយថា ជើងហោះហើរវៀងចន្ទន៍ - Da Nangត្រូវបានអ្នកទេសចរជាច្រើនចូលចិត្ត តាំងពីមុនពេលការរាតត្បាតជំងឺកូវីដ ១៩ មកម្លេះ ហើយការបន្តជើងហោះហើរនេះគឺដើម្បីបំពេញតម្រូវការកើនឡើងពីភ្ញៀវក្នុងតំបន់ បន្ទាប់ពីការរឹតបន្តឹងការធ្វើដំណើរ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានលុបចោល។

ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងប្រើប្រាស់យន្តហោះ A៣២០ ជាមួយនឹងការធ្វើដំណើរដែលគ្រោងទុកអូសបន្លាយរយៈពេល ១ ម៉ោង ១៥ នាទី ហើយតម្លៃសំបុត្រទៅមក គឺប្រហែល ៤,៨ លានគីប (ប្រហែល ២៩០ ដុល្លារអាមេរិក៕


top