ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបង្កើនជើងហោះហើរ ៣០% រវាងវៀតណាម និងឥណ្ឌា

ចាប់ពីថ្ងៃទី ២៦ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) នឹងដំណើរការជើងហោះហើរមួយថ្ងៃមួយជើង រវាងវៀតណាម និងឥណ្ឌា។

ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ប្រតិបត្តិការជើងហោះហើរ ៤ជើង ក្នុងមួយសប្តាហ៍នៅលើជើងហោះហើរហាណូយ - ញូវដេលី ដោយចេញដំណើរនៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នេះធ្វើប្រតិបត្តិការជើងហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍នៅលើជើងហោះហើរពីទីក្រុងហូជីមិញ  - ញូវដេលី ចេញដំណើរនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ សៅរ៍។

ជាមួយនឹងផែនការនេះ ចាប់ពីថ្ងៃទី ២៦ ខែមីនា ចំនួនជើងហោះហើររវាងវៀតណាម និងឥណ្ឌានឹងកើនឡើង ៣០% បើប្រៀបធៀបទៅនឹងកាលវិភាគហោះហើរបច្ចុប្បន្ន។ ការកើនឡើងដ៏ធំនេះ គឺដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើងរបស់អ្នកដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដំណើរការជាផ្លូវការនូវជើងហោះហើរត្រង់តភ្ជាប់វៀតណាម និងឥណ្ឌា។ ផ្លូវហោះហើរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងសង្គមរវាងវៀតណាម និងប្រទេសអាស៊ីខាងត្បូងមួយនេះ។ នាពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងរៀបចំបើកផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមដ៏ធំបំផុតមួយរបស់ឥណ្ឌា៕


top