ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទើបបានបើកជើងហោះហើរអន្តរជាតិ ទៅកាន់ប្រទេសជប៉ុន។ ជើងហោះហើរពីរដ្ឋធានីហាណូយ (វៀតណាម) - អូសាកា(ជប៉ុន) ត្រូវបានដាក់ឲ្យដំណើរការហោះហើរទៅមកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមានរយៈពេលហោះហើរ ជាង ៤ ម៉ោង។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកជើងហោះហើរអន្តរជាតិហាណូយ - អូសាកា
ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាសមាជិកផ្លូវការនៃសមាគមដឹកជញ្ជូន អាកាសចរណ៍អន្តរជាតិ (IATA)។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានជ្រើសរើសជា "ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោកល្អបំផុតនៅអាស៊ី" ឆ្នាំ២០១៥ ដោយ TTG Travel Awards និងឈរនៅចំណាត់ថ្នាក់កំពូលទី៣ (Top 3) នៃ Fanpage ហ្វេសប៊ុក ដែលមានកំណើនលឿនបំផុតនៅលើពិភពលោកដោយ Socialbabers វាយតម្លៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម