 |
ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបើកជើងហោះហើរនៅអាកាសយានដ្ឋាន Phuket (ប្រទេសថៃ) |
បន្ទាប់ពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលថៃ បានអនុញ្ញាតឱ្យបើកទ្វារអាកាសយានដ្ឋានអន្តរជាតិ Phuket សម្រាប់ទទួលជើងហោះហើរក្នុងស្រុក ចាប់ផ្តើមពីថ្ងៃទី ១៣ ខែមិថុនានោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងនិងតែមួយគត់ដែលបើកជើងហោះហើរក្នុងស្រុករវាងទីក្រុងបាងកក (អាកាស យានដ្ឋានសុវណ្ណភូមិ) និង Phuket ដើម្បីបម្រើតម្រូវការរបស់អតិថិជន។
បច្ចុប្បន្ន ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការ ដោយស្ថិរភាពបណ្តាញហោះហើរ នៅប្រទេសថៃ ដោយបានតភ្ជាប់ទីក្រុងបាងកកជាមួយទីក្រុង Chiang Mai, Chiang Rai, Phuket, Krabi និង Udon Thani។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងបន្តបង្កើនជើងហោះហើរនិងពង្រីកបណ្តាញហោះហើររបស់ខ្លួននាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើដំណើររបស់អតិថិជននាពេលខាងមុខនេះ។
មុននេះ ក្រុមហ៊ុន Vietjet បានផ្តល់ការ ហោះហើរមួយឆ្នាំដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលនៅខ្សែជួរមុខ រួមទាំងសមាជិកនៃគណៈកម្មាធិការរាំងស្កាត់និងត្រួតពិនិត្យជំងឺថៃ ក៏ដូចជាវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា តាមមូលដ្ឋានសុខភិបាល ទទួលបន្ទុកព្យាបាលជំងឺ COVID-19 ចំនួន១៦០កន្លែងនៅថៃផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម