ព័ត៌មាន

ក្រុមហ៊ុនស្រាវជ្រាវ IHS Markit មានសុទិដ្ឋិនិយមចំពោះការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម

គេហទំព័រ  ihsmarkit.com របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit (អង់គ្លេស) ទើបបានចេញផ្សាយអត្ថបទមួយដែលបានព្យាករណ៍អំពីលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម។

អត្ថបទនេះបានវាយតម្លៃថា សន្ទស្សន៍អភិបាលកិច្ចទិញទំនិញ(PMI) នៃវិស័យផលិតកម្មរបស់វៀតណាមក្នុងខែតុលាឆ្នាំនេះ បានបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងក្លាក្នុងវិស័យផលិតកម្ម។ អត្ថបទបានវាយតម្លៃថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើសេដ្ឋកិច្ចវៀតណាម ត្រូវបានប៉ាន់ស្មានថានឹងថយចុះនៅឆ្នាំ ២០២២ នៅពេលដែលវៀតណាមបង្កើនល្បឿននៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនទាំងមូល។ កត្តាអំណោយផលថ្មីមួយទៀតគឺក្រុមហ៊ុនអាមេរិកចំនួនពីរ Pfizer និង Merck កំពុងផលិតថ្នាំគ្រាប់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ ការគួបផ្សាំរវាងការបង្កើនជំរុញចាក់វ៉ាក់សាំងនិងការផ្គត់ផ្គង់ថ្នាំព្យាបាលកូវីដ១៩ ត្រូវបានគេសង្ឃឹមថានឹងជួយទប់ស្កាត់ជំងឺរាតត្បាតនៅឆ្នាំ ២០២២។

ទាក់ទងនឹងទស្សនវិស័យក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ អត្ថបទបានបង្ហាញពីកម្លាំងចលករសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងបន្តធ្វើឱ្យវៀតណាមក្លាយជាទីផ្សារទើបលេចចេញ ដែលបានអភិវឌ្ឍន៍លឿនបំផុតនៅអាស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top