ព័ត៌មាន

ក្រុមហ៊ុន Bamboo Airways បើកជើងហោះហើរត្រង់រវាងប្រទេសវៀតណាមនិងអូស្ត្រាលី

នាថ្ងៃទី ១៩ ខែកុម្ភៈ អ្នកដំណើរលើជើងហោះហើរត្រង់ ទីក្រុង ហូជីមិញ-ទីក្រុង Melbourne បានទទួលផ្កានិងអំណោយដ៏មានអត្ថន័យពីតំណាងព្រលានយន្តហោះ Melbourne និងក្រុមហ៊ុន Bamboo Airways ជំនួសឱ្យការអបអរសាទរ។

 

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways (រូបថត៖ CTV/Vietnam+)

ជើងហោះហើរត្រង់របស់ Bamboo Airways តភ្ជាប់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាមួយទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ១៩ និង ២០ ខែកុម្ភៈ ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងដំណើរពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍វៀត ណាម។

នាថ្ងៃទី ១៩ ខែកុម្ភៈ អ្នកដំណើរលើជើងហោះហើរត្រង់ ទីក្រុងហូជីមិញ-ទីក្រុង Melbourne បានទទួលផ្កានិងអំណោយដ៏មានអត្ថន័យពីតំណាងព្រលានយន្តហោះ Melbourne និងក្រុមហ៊ុន Bamboo Airways ជំនួសឱ្យការអបអរសាទរ។ នាថ្ងៃទី ២០ ខែកុម្ភៈ នៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក៏មានពិធីស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុន Bamboo Airways ពីទីក្រុង Melbourne ទៅកាន់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២៕


top