ព័ត៌មាន

ក្រុមសិស្សានុសិស្សវៀតណាមឈ្នះមេដាយមាស៤គ្រឿងនៅការប្រឡងគណិតវិទ្យា


 ក្រុមវៀតណាម (រូបថត៖ TTXVN) 
 

 ក្រុមវៀត​ណាមសម្រេចបានសមិទ្ធផលគួរអោយចាប់អារម្មណ៍ ដោយឈ្នះ មេដាយមាស៤គ្រឿង មេដាយប្រាក់៥គ្រឿង​និងពានរង្វាន់លើកទឹកចិត្តចំនួន១ នៅការប្រឡងជាលក្ខណៈបុគ្គល។
 
តាម​ព័ត៌មានពីមន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុងហាណូយបានអោយដឹងថា នៅការ​ប្រឡង​គណិត​វិទ្យា​វ័យ​ក្មេង​អន្តរជាតិ (IMC) ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែសីហា នៅទីក្រុង Durban អាហ្វ្រិក​ខាង​ត្បូង នោះ ក្រុមវៀតណាមសម្រេចបានសមិទ្ធផលគួរអោយចាប់អារម្មណ៍ ដោយឈ្នះ មេដាយមាស៤គ្រឿង ​មេដាយប្រាក់៥គ្រឿងនិងពានរង្វាន់លើកទឹកចិត្តចំនួន១ នៅការប្រឡងជាលក្ខណៈបុគ្គល។ ចំណែក​ឯនៅ​ក្នុង​ការប្រឡងតាមក្រុមនោះ គឺក្រុមវៀតណាមដណ្ដើមបានជ័យលាភីជើងឯកចំនួន២ ពានរង្វាន់​លេខ​មួយ​​ចំនួន១ និងពានរង្វាន់លេខពីរចំនួន២។
 
ការ​ប្រឡងគណិតវិទ្យាវ័យក្មេងអន្តរជាតិត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដោយការ​ប្ដូរវេន​រវាង​ប្រទេស​ជា​សមាជិក​នានា សម្រាប់សិស្សានុសិស្សពូកែមកពី ​ប្រទេសនិងតំបន់ដែនដីជាង​៤០៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top