ព័ត៌មាន

ក្រុមរថក្រោះវៀតណាមទទួលបានពានរង្វាន់ជើងឯកនិងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិ ២០២០

នាល្ងាចថ្ងៃទី៤ ខែកញ្ញា (តាមម៉ោងនៅហាណូយ) ឆ្នាំ២០២០ ពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែង “រថក្រោះបោះជំហានទៅមុខ” ពូលទី ២ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិឆ្នាំ ២០២០ បានប្រព្រឹត្តទៅយ៉ាងឧឡារិកនៅឧទ្យាន Patriot ជាយទីក្រុងម៉ូស្គូនៃសហព័ន្ធរុស្ស៊ី។ នៅទីនេះ ពិធីបង្ហូតទង់ជាតិវៀតណាម ត្រូវបានប្រារព្ធយ៉ាងឱឡារិក។ ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងនៅទីតាំងខ្ពស់បំផុត នៅលើឆាកនៃពិធីប្រគល់រង្វាន់ Tank Biathlon ២០២០។
 
បន្ទាប់ពីគណៈចាត់តាំងនិងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានគណនាកំហុសនៃក្រុមនីមួយៗមក លទ្ធផលចុងក្រោយគឺវៀតណាមបានមកដល់ទីដំបូង កំណត់ត្រា ២ ម៉ោង ១២ នាទី ៤៧ វិនាទី។ ជាមួយនឹងលទ្ធផលនេះ ក្រុមរថក្រោះវៀតណាមបានឈ្នះមេដាយមាសនៅ Army Games ជាលើកដំបូង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top