កាលពីថ្ងៃទី ៣១ ខែឧសភា នៅទីក្រុង New York សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើជាអធិបតីកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ១២ ដែលបង្កើតក្រុមមិត្តភក្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ។ រូបថត៖ TTXVN
នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីទិសដៅសកម្មភាពរបស់ក្រុមនាពេលខាងមុខ ជាពិសេសនៅពេលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ស្តីពីសមុទ្រនិងមហាសមុទ្រដែលនឹងប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិដូចជា៖ សន្និសីទបណ្តាប្រទេសជាសមាជិក UNCLOS (SPLOS 33) ការអនុម័តលើកិច្ចព្រមព្រៀងអភិរក្សជីវចម្រុះនៅក្រៅតំបន់យុត្តាធិការជាតិ (BNJ) ។ បណ្តាឯកអគ្គរដ្ឋទូតបានឯកភាពថា ក្រុមមិត្តភក្តិនឹងបន្តពង្រីកតួនាទីនិងធ្វើពិពិពិធកម្មវិធីសាស្រ្តប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវគោលដៅនៅពេលបង្កើត ជាពិសេសក្នុងបរិបទនៃការជំរុញពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែមានភាពចាំបាច់។
ក្រុមមិត្តភក្តិ UNCLOS គឺជាក្រុមដំបូងដែលវៀតណាមផ្តួចផ្តើមនិងធ្វើជាសហអធិបតីក្នុងការចលនាបង្កើត (រួមជាមួយអាល្លឺម៉ង់) នៅឆ្នាំ ២០២០។ ក្នុងនោះ ក្រុមស្ថាបនិករួមមានប្រទេសចំនួន ១២ គឺអាហ្សង់ទីន កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ចាម៉ារីកា កេនយ៉ា ហូឡង់ នូវែលហ្សេឡង់ អូម៉ាន សេណេហ្សេណាល់ អាហ្វ្រិកខាងត្បូង និងវៀតណាម។ មកទល់ពេលនេះ ក្រុមមិត្តភក្តិ UNCLOS មានប្រទេសចំនួន ១១៥ តំណាងឲ្យតំបន់ភូមិសាស្ត្រទាំងអស់៕