ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចពិភាក្សាបើកទូលាយស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ - អំពើហិង្សាផ្លូវភេទក្នុងជម្លោះ

នាថ្ងៃទី ១៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកទូលាយស្តីពី “ អំពើហិង្សាផ្លូវភេទក្នុងជម្លោះ” ក្រោមចំណងជើងថា “ស្ត្រីសន្តិភាពនិងសន្តិសុខ” ។

ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចពិភាក្សាបើកទូលាយស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ - អំពើហិង្សាផ្លូវភេទក្នុងជម្លោះ (រូបថត៖ VOV-Washington)



ថ្លែងមតិនៅក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះអំពីហឹង្សាផ្លូវភេទក្នុងជម្លោះ ដែលកំពុងបន្តកើតមានឡើងនៅលើពិភពលោកដែលបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ជនរងគ្រោះ ជាពិសេសជាស្ត្រីនិងកុមារ ដែលជាក្រុមងាយរងគ្រោះនៅក្នុងសង្គម។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីភាពចាំបាច់នៃការប្រើប្រាស់វិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយដោយដើរ ទន្ទឹមគ្នាជាមួយនឹងការដោះស្រាយឲ្យដល់ឬសគល់នៃបញ្ហានានា ក្នុងនោះចាំបាច់ត្រូវដាក់ជនរងគ្រោះជាបញ្ហាមជ្ឈភាពផងដែរ។ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់អំពើហិង្សាផ្លូវភេទក្នុងជំលោះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងនូវអាទិភាពក្នុងការលើកកម្ពស់តួនាទីនិងការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនិងដំណើរការដាក់ចេញដំណោះស្រាយសំខាន់ៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top