ព័ត៌មាន

ក្រុមប្រឹក្សាធរុកិច្ចអាមេរិក-អាស៊ានមានបំណងចង់សហប្រតិបត្តិការរក្សាផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចនៅវៀតណាម

ចែករំលែកជាមួយការលំបាករបស់សហគ្រាសអាមេរិកនិងដៃគូនានាដែលកំពុងធ្វើផលិតកម្មនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃរលកជម្ងឺរាតត្បាត កូវីដ ១៩  លើកទី៤នោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា នេះ ត្រឹមតែជាការលំបាកបណ្ដោះអាសន្នក្នុងរយៈពេលខ្លីខាងមុខ ដោយសារតែវៀតណាម មានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរដើម្បីជួយភាគីនានាបន្តសហប្រតិបត្តិការឆ្ពោះទៅរក កំណើនប្រកបដោយចីរភាព ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរក៏ដូចជាសហគមន៍ ធុរកិច្ចនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា តាមសំណើររបស់លោក Ted Osius ប្រធាននិងជា អគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញធ្វើជាអធិបតីនៅជំនួបធ្វើការដោយផ្ទាល់គួបផ្សំនឹងការចូលរួម តាមប្រព័ន្ធវីដេអ៊ូជាមួយក្រុមធុរជនជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

 

លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ quochoi.vn)
 
លោក Ted Osius ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថ្លែងតាមប្រព័ន្ធវីដេអូ។


ជំនួបធ្វើការគឺសំដៅបង្ហាញការប្ដេជ្ញាចិត្តនៃវិស័យសេដ្ឋកិច្ចឯកជនអាមេរិកក្នុងតួនាទីជាដៃគូនិងប្រភពធនធានគួរឲ្យជឿទុកចិត្ត ក្នុងការជំរុញគោលដៅអាទិភាពនានា ជាពិសេសគឺការផ្លាស់ប្ដូរឌីជីថលនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។

អញ្ជើញថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយ តម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានដ៏សំខាន់ៗរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ជាពិសេសគឺលើសសរស្តម្ភពាក់ព័ន្ធដល់ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។

ចែករំលែកជាមួយការលំបាករបស់សហគ្រាសអាមេរិកនិងដៃគូនានាដែលកំពុងធ្វើផលិតកម្មនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃរលកជម្ងឺរាតត្បាត កូវីដ ១៩  លើកទី៤នោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ជឿជាក់ថា នេះ ត្រឹមតែជាការលំបាកបណ្ដោះអាសន្នក្នុងរយៈពេលខ្លីខាងមុខ ដោយសារតែវៀតណាម មានមូលដ្ឋានគ្រឹះដ៏ល្អប្រសើរដើម្បីជួយភាគីនានាបន្តសហប្រតិបត្តិការឆ្ពោះទៅរក កំណើនប្រកបដោយចីរភាព ដើម្បីវិបុលភាពរួមនៃប្រទេសទាំងពីរក៏ដូចជាសហគមន៍ ធុរកិច្ចនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិកហើយមានបំណងចង់ អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយទ្វេភាគីដោយឈរលើផលប្រយោជន៍ទៅវិញទៅមក នាំមកនូវផ្លែផ្កាជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។ 

រីឯខ្លួនវិញ លោក Ted Osius ប្រធាននិងជាអគ្គនាយកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានសម្ដែងបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមដើម្បី រក្សាផលិតកម្ម បង្កើតការងារធ្វើនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ សហគមន៍ធុរកិច្ច អាមេរិកប្ដេជ្ញាចិត្តគាំទ្រចំពោះគោលដៅ២ដើរទន្ទឹមគ្នារបស់វៀតណាមនោះគឺគ្រប់គ្រងជម្ងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង ក៏ដូចជាសម្របខ្លួនទៅនឹងគន្លង ប្រក្រតីភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top