នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ក្រុមតំណាងបេសកកម្មវៀតណាមប្រចាំអ.ស.ប បានរៀបចំយ៉ាងឱឡារឹកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi។
បណ្ដាបុគ្គល អង្គការ សហគមន៍ជនវៀតណាមនៅទីក្រុងញូវយ៉ក តំណាងនៃក្រុមបេសកម្មប្រចាំអ.ស.បផ្សេងៗ និងអាជ្ញាធរនៃប្រទេសសាមីបានមកគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខាបក្សលោក Do Muoi។
ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងការបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខាបក្សលោក Do Muoi នៅអ.ស.បនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី ៥ ខែតុលា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម