ព័ត៌មាន

ក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវចូលរួមត្រៀមរៀបចំសន្និសីទអន្តរសភាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក


ឯកអគ្គរដ្ឋទូត លោក Duong Chi Dung អញ្ជើញទៅជួបសម្តែងការគួរសមអគ្គលេខាធិការសហភាព
អន្តរសភាពិភពលោកលោក Martin Chunggong

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ប្រធាន អចិន្ត្រៃយ៍វៀតណាមប្រចាំ ទី​ក្រុង​ហ្សឺណែវ (ស្វីស) បានអញ្ជើញទៅជួបសម្តែងការគួរសមអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chunggong ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីសន្និសីទអន្តរសភាបណ្តា ប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក (IPU) ដោយសហភាពអន្តរសភាពិភពលោកនិងរដ្ឋសភាវៀតណាមសហការរៀបចំចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី ១៣ ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញវៀតណាម។ លោក Duong Chi Dung បានចាត់ទុកថា សន្និសីទលើកនេះ នឹងនាំសភានៃប្រទេសនានាក្នុងតំបន់ខិតមកជិតជាមួយគ្នា ចែករំលែកបទពិសោធន៍ សំដៅអនុវត្ត គោលដៅអភិវឌ្ឍន៍និរន្តរភាព ជាពិសេសគឺក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ លោករូបនេះបានអះអាងថា ក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវនឹងបន្តអនុវត្តល្អនូវតួនាទីជាស្ពានតភ្ជាប់រវាង IPU និងរដ្ឋសភាវៀតណាមផងដែរ។

រីឯលោក Martin Chunggong បានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាមនិងចាត់ទុកថា រូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅជាមេរៀនសម្រាប់ប្រទេសនានាពិគ្រោះយោបល់និងអនុវត្ត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top