ព័ត៌មាន

ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Beach Games 2019


 ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាម

ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Beach Games 2019 ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងដូហានៃប្រទេសកាតា បន្ទាប់ពីបានយកឈ្នះលើក្រុមអាហ្សង់ទីនដោយលទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី ១៤ ខែតុលា។

ក្រុមជម្រើសជាតិវៀតណាមបានឈានចូលវគ្គ ១/៤ ជាមួយចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B ដែលប៉ះនឹងអាហ្សង់ទីន ដែលបានជាប់លំដាប់ថ្នាក់លេខ ២ នៃពូល A ។ ក្នុងតង់ទី ១ ក្រុមវៀតណាមបានយកឈ្នះលើ​ក្រុមអាហ្សង់ទីនដោយពិន្ទុ ២៩-២២ ។ ក្នុងតង់ទី ២ អាហ្សង់ទីនដណ្ដើមបានជ័យជំនះដោយពិន្ទុះ ២០-១៦ ។ ក្នុងតង់ជាបន្តបន្ទាប់ ក្រុមវៀតណាមបានយកឈ្នះលើក្រុមអាហ្សង់ទីន។ ដោយទទួលបានជ័យជំនះលើក្រុមអាហ្សង់ទីន​នោះ ក្រុមវៀតណាមនឹងប៉ះជាមួយក្រុមហុងគ្រីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី ១៥ ខែតុលា។

សូមបញ្ជាក់ថា ប្រកួតបាល់ទះឆ្នេរសមុទ្រពិភពលោក ឆ្នាំ ២០១៩ (World Beach Games 2019) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែតុលា នៅទីក្រុងដូហានៃប្រទេសកាតា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top