ព័ត៌មាន

ក្រុមបាល់ទាត់នារីវៀតណាមបានឈ្នះសំបុត្រចូលជុំទី២នៃវគ្គជម្រុះអូឡាំពិកប៉ារីសឆ្នាំ២០២៤

ក្រៅពីវៀតណាម តំណាងអាស៊ីអាគ្នេយ៍មួយរូបទៀតគឺក្រុមនារីថៃក៏ឈ្នះសំបុត្រចូលវគ្គជម្រុះជុំទី២ដែរ។
ក្រុមបាល់ទាត់នារីវៀតណាម។ (រូបថត៖ vff.org.vn)

កាលពីរសៀលថ្ងៃទី ៨ ខែមេសា នៅប្រទេសនេប៉ាល់ ក្រុមបាល់ទាត់នារីវៀតណាមបានយកឈ្នះក្រុមនារីនេប៉ាល់ម្តងទៀតក្នុងការប្រកួតជើងទី២ វគ្គជម្រុះជុំទី១ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ តំបន់អាស៊ី ដោយលទ្ធផល ២-០។ មុននោះក្នុងជើងទី១ ក្រុមនារីវៀតណាមបានយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល ៥-១។

ជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់នារីវៀតណាមបានឆ្លងផុតវគ្គជម្រុះជុំទីមួយនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ តំបន់អាស៊ី ជាផ្លូវការ។ ក្រៅពីវៀតណាម តំណាងអាស៊ីអាគ្នេយ៍មួយរូបទៀតគឺក្រុមនារីថៃក៏ឈ្នះសំបុត្រចូលវគ្គជម្រុះជុំទី២ដែរ។ ការប្រកួតជម្រុះជុំទីពីរនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ តំបន់អាស៊ីនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខ ដោយមានក្រុមចំនួន ១២ ចែកចេញជា ៣ ពូល (ពូលនីមួយៗមាន ៤ ក្រុម)៕


top